ព័ត៌មានជាតិ
សកម្មជនបក្សភ្លើងទៀន សម្រេចដកស្លាកចេញពីមុខផ្ទះ និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
កំពង់ចាម៖ សកម្មជនគណបក្សភ្លើទៀន ចំនួន៦នាក់ រស់នៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បាននាំគ្នាសម្រេចដកស្លាកមុខផ្ទះចោល ខណៈពួកគេអស់ជំនឿជឿ់លើការដឹកនាំមេបក្សភ្លើទៀនតទៅទៀត ។

នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ អតីតសកម្មជនបក្សភ្លើងទៀន លោក ឆឹង សារ៉ាត អាយុ៤៩ ឆ្នាំ មានប្រពន្ធឈ្មោះ បូ សារឹម អាយុ៤៤ឆ្នាំ និងសមាជិកចំនួន៤ នាក់ ទៀត រួមមាន៖ លោក ឆុង ភារម្យ អាយុ១៨ឆ្នាំ , លោកស្រី លួន ចាន់ធួក អាយុ៥០ឆ្នាំ , កញ្ញា ឈិន ចាន់មាលា អាយុ១៨ឆ្នាំ នឹងលោក ឈឹង សារ៉ា អាយុ៣៥ឆ្នាំ ដែលមានទីលំនៅរស់នៅក្នុងភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្រេចចិត្តលាលែងពីសកម្មជនបក្សភ្លើងទៀន និងដកស្លាកគណបក្សនៅពីមុខផ្ទះចោល។
អតីតសកម្មជនបក្សភ្លើងទៀន លោក ឆឹង សារ៉ាត បញ្ជាក់ថា មេដឹកនាំគណបក្សភ្លើងទៀនគ្មានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះសមាជិកខ្លួនឡើយ មានតែរត់ចោលពួកគេ ដូច្នោះពួកគាត់សូមលាលែងពីសកម្មជនបក្សនេះហើយ ដោយសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


