ព័ត៌មានជាតិ
ឯកឧត្ដម ឌី វិជ្ជា ជួបពិភាក្សាការងារជាមួយអគ្គស្នងការរងនគរបាលជាតិជប៉ុន
ឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានជួបពិភាក្សាការងារជាមួយលោក TSUTSUI HIROKI អគ្គស្នងការរងនគរបាលជាតិជប៉ុន អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលទាំងពីរ ជាពិសេសតាមរយៈការរៀបចំឲ្យមានអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការគ្នា ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក TSUTSUI HIROKI អគ្គស្នងការរងនគរបាលជាតិជប៉ុន និងជាប្រធាននាយកដ្ឋានកិច្ចការអន្តរជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជំនួបខាងលើនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលទាំងពីរ ជាពិសេសតាមរយៈការរៀបចំឲ្យមានអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការគ្នា ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការកសាងសមត្ថភាពកងកម្លាំងនគរបាលផងដែរ៕









-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


