Connect with us

ព័ត៌មានជាតិ

ឃុំខ្លួន​បុរស​នី​ហ្សេ​រី​យ៉ា​ម្នាក់ ​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​វី​ង​

បានផុស

នៅ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កើត សាំង នា​រសៀល​ថ្ងៃទី ២៥​មករា ឆ្នាំ​២០២១ បានចេ​ញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ ដាក់​ពន្ធនាគារ​បណ្ដោះ​អាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទឆបោក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ឈ្មោះ okeke ikchukwu ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ស្នាក់​នៅផ្ទះ​លេខ ២១​បេ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចម្ការមន ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ពីបទ « ឆបោក » ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ថ្ងៃ​២១​មករា ឆ្នាំ​២០២១ តាម​បញ្ញត្ត​មាត្រា ២៧៧ មាត្រា ៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

សមត្ថកិច្ច​អាវុធហត្ថ​បាន​ចាប់ខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃទី ២១​មករា ឆ្នាំ​២០២១ ក្រោយពី​ជននេះ​បាន​ប្រព្រឹត្ត​អំពើ​ឆបោក​មួយ​តាមរយៈ​កន្លែង​ផ្ញើ​ប្រាក់​វី​ង ហើយ​បាន​បញ្ជូន​មក​តុលាការ​កាលពី​ថ្ងៃអាទិត្យ​ទី ២៤​មករា។ ក្នុងនោះ ក្រោយពី​បាន​ធ្វើ​ការសាកសួរ លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះ​រាជអាជ្ញារង​នៃ​អយ្យការ​អម​តុលាការ​បា​ម​សម្រេច​ចោទប្រកាន់​លោក okeke ikchukwu ពីបទ​ឆបោក ហើយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឲ្យ​ចៅក្រម​សើ​ប​សួរ​ចាត់ការ​បន្តបន្ទាប់​រហូត​ដល់​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​នេះ ៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ទំនិញ​ខូចគុណភាព​ជិត​១​តោន ត្រូវ​បានកម្លាំងជំនាញធ្វើការដុតកម្ទេចចោល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម