ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យបាញ់ទម្លាក់ត្រូន ឬហៅថាយន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យបាញ់ទម្លាក់នូវត្រូន ឬហៅថាយន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា។

តាមរយៈសារជាសំឡេងនៅថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ នៃបញ្ជាការដ្ឋានកងអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធដែលឈរជើង នៅក្នុងភូមិសាស្រ្ដនៃខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ និងអាជ្ញាធរពាក់ព័ន្ធនៅទីនោះ ត្រូវចាត់ចែងកម្លាំង និងអាវុធជាបន្ទាន់។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីមានការវាយប្រហាររបៀបភេរវកម្ម នៅក្នុងទឹកដីប្រទេសវៀតណាម កាលពីពីរសប្ដាហ៍មុននេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានខិតខំសហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ពួកបាក់ទ័ពរត់ឆ្លងចូលមកទឹកដីរបស់កម្ពុជា។ កម្ពុជា បានសហការល្អជាមួយភាគីវៀតណាម ដើម្បីគ្រប់គ្រងនូវសភាពការណ៍ទាំងអស់នេះ ដើម្បីនាំមកនូវស្ថិរភាពទាំងកម្ពុជា និងទាំងខាងវៀតណាមផង។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា អ្វីដែលជាបញ្ហានោះ គឺមានត្រូនជាច្រើនគ្រឿងបានហោះចូលទឹកដីរបស់កម្ពុជាជាបន្តបន្ទាប់ នៅក្នុងតំបន់នៃខេត្តរតនគិរី។ បញ្ហានេះ កម្ពុជា បានទំនាក់ទំនងសួរភាគីវៀតណាម ហើយភាគីវៀតណាមបានបដិសេធថា មិនមែនជាត្រូនរបស់ខ្លួននោះទេ។ ដូច្នេះ ការវាយតម្លៃជាបន្តបន្ទាប់ និងមកដល់ថ្ងៃនេះ គឺសម្ដេចប៉ាន់ស្មានថា ត្រូនដែលមានចំនួនដ៏ច្រើននេះ គឺជាត្រូនរបស់ពួកបញ្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារនៅក្នុងទឹកដីវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងបែបនេះថា «ឥឡូវមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពរត់ចូលក្នុងទឹកដីកម្ពុជា ក្នុងសភាពការណ៍បែបនេះ ខ្ញុំចេញបទបញ្ជាឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឲ្យឯកឧត្ដម វង្ស ពិសេន ឲ្យឯកឧត្ដម ហ៊ីង ប៊ុនហៀង បញ្ចេញនូវអាវុធសម្រាប់ការបាញ់យន្ដហោះទៅកាន់ទីកន្លែង ដែលត្រូនហោះចូល យើងត្រូវប្រើអាវុធដ៏ទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ត្រូនណាក៏ដោយ ដែលហោះចូលក្នុងទឹកដីកម្ពុជា»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យចាត់ចែងជាបន្ទាន់ ហើយត្រូវបញ្ចេញកម្លាំងឲ្យបានឆាប់ ដោយមានទាំងកម្លាំងកងទ័ព និងអាវុធ ដែលមាននៅបញ្ជាការដ្ឋានកងអង្គរក្ស និងកងកម្លាំង ព្រមទាំងអាវុធ នៅបញ្ជាការដ្ឋានប្រឆាំងភេរវកម្ម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


