ព័ត៌មានជាតិ
សៀវភៅ «សត្វស្លាបកម្ពុជា» មានជិត ៥០០ ប្រភេទ សម្ពោធផ្សព្វផ្សាយជាផ្លូវការ
សៀវភៅស្តីពី «សត្វស្លាបកម្ពុជា» បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលសៀវភៅនេះមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន នឹងជួយបង្កើនការស្រឡាញ់បរិស្ថានធម្មជាតិក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា។

លោក កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថានបានឲ្យដឹងថា ការបង្កើតសៀវភៅបរិស្ថានតួយ៉ាង សៀវភៅ «សត្វស្លាបកម្ពុជា» មានសារៈសំខាន់ព្រោះសៀវភៅនេះនឹងជួយបង្កើនការស្រឡាញ់បរិស្ថានធម្មជាតិ ក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា។
សៀវភៅស្តីពី «សត្វស្លាបកម្ពុជា» ជាស្នាដៃរបស់អ្នកនិពន្ធខ្មែរបោះពុម្ពលើកទី ៣ ពិពណ៌នាពីប្រភេទសត្វស្លាបចំនួន៤៥០ ប្រភេទ នៃចំនួនសត្វស្លាបសរុបចំនួន ៦៤១ ប្រភេទ។ ប្រភេទសត្វស្លាបទាំងនេះត្រូវបានកំណត់និងបែងចែកស្ថានភាពអភិរក្សតាមចំណាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ជាប្រភេទជិតផុតពូជបំផុត ប្រភេទជិតផុតពូជ ប្រភេទកំពុងទទួលរងការគំរាមកំហែង ប្រភេទជិតទទួលការគំរាមកំហែង និងប្រភេទរងគ្រោះតិចតួច។

ស្នាដៃសៀវភៅនេះ បានចងក្រងឡើងតាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យមានស្រាប់ ការប្រមូលព័ត៌មានថ្មីបន្ថែមពាក់ព័ន្ធទៅនឹងរូបសាស្ត្រ ជីវសាស្ត្រ ទីជម្រក របាយ និងរដូវកាលបន្តពូជរបស់ប្រភេទសត្វស្លាបនីមួយៗនៅតាមទីវាល ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ ការស្វែងយល់ និងការសិក្សាស្រាវជ្រាវក៏ដូចជាការបំពេញបន្ថែម និងបង្កើនពុទ្ធិថ្មីៗដល់អ្នកសិក្សាស្រាវជ្រាវ សិស្សានុសិស្ស និស្សិត និងសាធារណជនទូទៅស្តីពីប្រភេទសត្វស្លាបនៅព្រះរាជាណាចក្រកម្ពុជា
លោក កែន សេរីរដ្ឋា បានបញ្ជាក់ថា កាលណាមនុស្សមានក្តីស្រឡាញ់ចំពោះបរិស្ថាន ឬធនធានធម្មជាតិ ប្រាកដណាស់ពួកគាត់នឹងចូលរួមថែរក្សាធនធានធម្មជាតិជាក់ជាពុំខាន។
កាលពីម្សិលមិញនេះ ក្នុងពិធីសម្ពោធ «សៀវភៅសត្វស្លាបកម្ពុជា» ក៏មានការប្រកាសសាលារៀនចំនួន ៦ ដែលទទួលបានជយលាភីជាសាលាមេត្រីបរិស្ថាន ក្រោមវត្តមានលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា។
សាលាបឋមសិក្សា និងវិទ្យាល័យដែលទទួលបានពានរង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថាននាពេលនេះរួមមាន៖ សម្រាប់កម្រិតបឋមសិក្សា៖ ទី១)សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន ៤ លានរៀល ទី២) សាលាបឋមសិក្សាត្រពាំងប្រិយ៍ ខេត្តឧត្តរមានជ័យ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកាឧបត្ថមចំនួន ៣ លានរៀល និងទី៣)សាលាបឋមសិក្សាបារ៉ែនលើ ខេត្តកណ្តាល ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន ២ លានរៀល។ ចំណែកសម្រាប់កម្រិតមធ្យមសិក្សា៖ ទី១)វិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ ខេត្តកំពត ទទួលបានជ័យលាភីពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន៤លានរៀល ទី២) វិទ្យាល័យ ហ៊ុន សែន ទួលសុភី ខេត្តត្បូងឃ្មុំ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកា៣លានរៀល និងទី៣.)អនុវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន ២ លានរៀល។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកសាលារៀនគឺជាកន្លែងបណ្តុះមនសិការស្រឡាញ់បរិស្ថាន ក៏ដូចជាកន្លែងដែលធ្វើឱ្យសន្តិភាពនៅជាមួយប្រជាជនជាដរាប។ លោកចង់ឱ្យសិស្សានុសិស្សដែលចេញពីសាលាក្លាយទៅជាប្រជាជនសកល ដែលមានមនសិការ ទំនៀមទម្លាប់ ប្រពៃណីជាខ្មែរ និងជាប្រជានដែលស្រឡាញ់សន្តិភាព ហើយបន្តមរតកនៃសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីរកបានមក និងបន្សល់ទុកឱ្យ។
នេះជាការចូលរួមយ៉ាងមានសារៈសំខាន់និងជាយុទ្ធសាស្ត្រក្នុងការកសាងភាពរីកចម្រើនរបស់កម្ពុជា ដែលជាការរៀបចំជាមួយជំហានពិតប្រាដកហើយច្បាស់លាស់៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


