ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យលុបចោលទាំងអស់នូវគណនី Tik Tok ក្លែងក្លាយដែលប្រើឈ្មោះសម្ដេច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យអ្នកបង្កើតគណនី Tik Tok ដែលប្រើប្រាស់ឈ្មោះសម្ដេច ត្រូវលុបចោលទាំងអស់ ព្រោះបច្ចុប្បន្ននេះមានការបង្កើតគណនី Tik Tok ក្លែងក្លាយច្រើន ដែលយកឈ្មោះសម្ដេចទៅប្រើ។

តាមរយៈសារជាសំឡេង នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើជូនទៅកាន់អ្នកដែលបានបង្កើតគណនី Tik Tok ដោយយកឈ្មោះរបស់សម្ដេចទៅបង្កើត។ សម្ដេច ជឿថា អ្នកដែលបង្កើតទាំងនោះ មិនមានបំណងអាក្រក់ចំពោះសម្ដេចឡើយ។ ប៉ុន្តែការធ្វើបែបនេះ នឹងធ្វើឲ្យមានការប៉ះពាល់ ប្រសិនបើមានការធ្វេសប្រហែស ព្រោះមានការបង្កើតរហូតដល់រាប់សិបគណនី Tik Tok ក្លែងក្លាយ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកបង្កើតគណនី Tik Tok ដែលប្រើប្រាស់ឈ្មោះរបស់សម្ដេច សូមលុបចោលទាំងអស់ ហើយប្រសិនបើមិនអនុវត្តទេ នឹងត្រូវអនុវត្តនូវវិធានការចាំបាច់នានា នាពេលបន្ទាប់ទៀត។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «ខាងលើនេះ ជាប្រភេទគណនី Tik Tok ក្លែងក្លាយ ដែលយកឈ្មោះសម្ដេចទៅប្រើ ខ្ញុំសុំស្នើឲ្យមានការលុបចោលទាំងស្រុង នូវគណនីដែលយកឈ្មោះខ្ញុំទៅប្រើនេះ ដែលវានឹងបង្កើតឲ្យការភ័ន្តច្រឡំ ដូច្នេះសូមឲ្យជំនួយការរបស់ខ្ញុំធ្វើការបន្ទាន់ ជាមួយនឹងក្រុមហ៊ុន Tik Tok ក៏ដូចជាបងប្អូនដែលទទួលបានសារសំឡេងរបស់ខ្ញុំនេះហើយ ត្រូវលុបចោលជាបន្ទាន់ បើដូច្នេះទេយើងខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់ ដោយមិនអាចលើកលែងបានទេ ព្រោះអាចនឹងមានការយល់ខុស នៅពេលដែលបង្ហោះសារ ឬបង្ហោះរូបភាពចេញទៅតាមរយៈគណនី ដែលប្រើឈ្មោះខ្ញុំ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន សូម្បីតែគណនី Tik Tok ឈ្មោះ Hun Sen Fans ក៏មិនអនុញ្ញាតឲ្យមានដែរ ដោយសម្ដេចត្រូវការភាពជាក់លាក់មួយ នោះគឺគណនី Tik Tok តែមួយរបស់សម្ដេចតែម្ដង៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


