ព័ត៌មានជាតិ
កម្មវិធីថ្លែងអំណរគុណអតិថិជនរបស់កាល់តិច តាមបែប Superhero កំពុងប្រារព្ធទៅប្រកបដោយភាពជោគជ័យ
ក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ទាំងអស់ ប្រចាំប្រទេសកម្ពុជា បាននិងកំពុងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជន (Customer Appreciation Day) របស់ខ្លួន ប្រកបដោយភាពជោគជ័យ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន។

កម្មវិធីនេះប្រារព្ធឡើងចាប់តាំងពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ មកម្ល៉េះ ក្នុងគោលបំណងដើម្បីគោរព និងថ្លែងអំណរគុណទៅកាន់អតិថិជន ដែលតែងតែជ្រើសរើសសេវាកម្ម និងផលិតផលរបស់កាល់តិច ក៏ដូចជាអបអរសាទរកិច្ចសហការជាអន្តរជាតិ រវាងក្រុមហ៊ុនឈេហ្វរ៉ុន ជាមួយនឹងក្រុមហ៊ុន DC Comics។

ក្រុមហ៊ុន DC Comics ជាក្រុមហ៊ុនសៀវភៅនៅសហរដ្ឋអាមេរិក ដែលបានបោះពុម្ពផ្សាយសៀវភៅអំពី Justice League ជាក្រុមដែលមាន Superheroes ល្បីល្បាញពាសពេញពិភពលោកដូចជា Superman Batman Wonder Woman the Flash និងAquaman ជាដើម។

កម្មវិធីថ្លែងអំណរគុណអតិថិជននេះ នឹងប្រារព្ធឡើងនៅគ្រប់ស្ថានីយកាល់តិចទាំងអស់ទូទាំងប្រទេស ស្របទៅតាមកាលវិភាគ ដែលបានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់កាល់តិច។ ក្នុងនោះដែរ រង្វាន់ពី Justice League ជាង ១០០០០ រង្វាន់ ត្រូវបានរៀបចំដើម្បីប្រគល់ជូនអតិថិជនកាល់តិចទាំងអស់ដែលអញ្ជើញមកចាក់ប្រេងឥន្ធនៈ ហើយឈ្នះហ្គេមដ៏ងាយៗ នៅតាមស្ថានីយ ដែលកំពុងប្រារព្ធកម្មវិធី។

ចាប់តាំងពីកម្មវិធីបានដំណើរការមក អតិថិជនជាច្រើនមានការរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលជួបជាមួយតំណាង Superheroes ដែលខ្លួនចូលចិត្ត ព្រមទាំងទទួលបានភាពសប្បាយរីករាយ បន្ទាប់ពីការលេងហ្គេមឈ្នះបានរង្វាន់ដូចជា ៖ មួក កាបូប ដបទឹក និងកាតាបស្ពាយ។ អតិថិជនម្នាក់បាន បង្ហាញអារម្មណ៍របស់ខ្លួនថា ៖ គាត់ប្រើប្រាស់ប្រេងឥន្ធនៈកាល់តិច សម្រាប់ម៉ូតូគាត់ អស់រយៈពេលជាង ១០ ឆ្នាំ ទៅហើយ ថ្ងៃនេះគាត់ពិតជាសប្បាយចិត្តណាស់ ដែលបានឈ្នះរង្វាន់ពី Justice League។

Superheroes ជួយសង្គ្រោះពិភពលោក ចំណែកកាល់តិច ជាមួយ ថេកក្រន ជួយសង្គ្រោះម៉ាស៊ីនយានយន្តរបស់លោកអ្នកដោយផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាងចំពោះយានយន្តដូចជា ៖ ផ្ដល់ថាមពលអតិបរមាដល់ម៉ាស៊ីន សន្សំសំចៃប្រេង និងថវិកា បង្កើនទំនុកចិត្តការបើកបរ បំភាយឧស្ម័នពុលតិច និងធ្វើឲ្យការធ្វើដំណើរកាន់តែរលូន។

ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនផលិតថាមពលឈានមុខគេមួយក្នុងពិភពលោក។ ក្រុមហ៊ុនជឿជាក់ថា ថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និងស្អាតបំផុត គឺចាំបាច់សម្រាប់ការរីកចម្រើនលូតលាស់របស់មនុស្ស។ សព្វថ្ងៃក្រុមហ៊ុន ឈេហ្វរ៉ុន ផលិតប្រេងឆៅ ឧស្ម័នធម្មជាតិ ប្រេងឥន្ធនៈ ប្រេងរំអិល គីមីឥន្ធនៈ សារធាតុបន្ថែម និងអភិវឌ្ឍន៍បច្ចេកវិទ្យាអាជីវកម្ម និងឧស្សាហកម្មរបស់ខ្លួនឲ្យរីកចម្រើន។

គោលបំណងរបស់ក្រុមហ៊ុនឈេហ្វរ៉ុន គឺធ្វើការផ្តោតលើការកាត់បន្ថយអាំងតង់ស៊ីតេ កាបូននៅក្នុងប្រតិបត្តិការ និងវិនិយោគជាមួយការរីកចម្រើន នៃអាជីវកម្មកាបូនទាប នៅក្នុងឥន្ធនៈកកើតឡើងវិញ អ៊ីដ្រូសែន ការទាញយក និងបញ្ចេញចោលកាបូន និងបច្ចេកវិទ្យាថ្មីៗ ផ្សេងទៀត៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


