Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

បានផុស

នៅ

លោក​វេ​ង​ សាខុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ណែនាំ​ឲ្យ​សហគមន៍​ព្រៃឈើ​ទូទាំងប្រទេស​បង្កើន​ផលិតកម្ម​ស្បៀង​តាមរយ​:​ការចិញ្ចឹម​សត្វ​(​មាន់​ស្រែ​) ត្រី ដាំ​បន្លែ​និង​ដំណាំ​រួមផ្សំ​ដើម្បី​បន្ត​ការអភិវឌ្ឍ​សហគមន៍​ឲ្យ​កាន់តែ​រីកចម្រើន ឈានទៅ​ប្រែក្លាយជា​សហគមន៍​គំរូ និង​សហគមន៍​អេកូ​ទេសចរណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេ​ង ​សាខុន​ បាន​លើក​ឡើង​បែបនេះ​ក្នុង​ឱកាស​ចុះទៅ​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​សហគមន៍​ព្រៃឈើ​ព្រៃ​ហ៊ុំ ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ​នៅ​រសៀល​ថ្ងៃទី​២៦​ មករា ​ឆ្នាំ​២០២១​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​«​ការបង្កើន​ផលិតកម្ម​ស្បៀង​នេះ​គឺ​ដើម្បី​ទាញយក​ប្រយោជន៍​បន្ថែម​ពី​ធនធាន​ព្រៃឈើ បង្កើត និង​បង្កើន​ប្រភព​ចំណូល កែលម្អ​ជីវភាព​តាមរយ​: បង្កើត​របរ​បន្ថែម ដូចជា​ចិញ្ចឹម​ឃ្មុំ ដាំ​ឫស្សី ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ រួមទាំង​រៀបចំ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​សហគមន៍​ឲ្យ​បានល្អ​ដើម្បី​ពង្រីក​វិស័យ​អេកូ​ទេសចរណ៍ ធ្វើ​ផ្លូវ ការពារ​ភ្លើង​ឆេះ​ព្រៃ ត្រូវ​បោះបង្គោល​ព្រំដី​សហគមន៍ និង​ធ្វើ​ប្លង់ដី​កម្មសិទ្ធិ​ចៀសវាង​ការទន្ទ្រាន​ដីព្រៃ​ឈើ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​»​។

លោក​រដ្ឋមន្ត្រី វេ​ង​សាខុន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ព្រៃឈើ ដែល​បាន​សហការគ្នា​រៀបចំ​បង្កើត​សហគមន៍​ព្រៃឈើ ជាពិសេស​យក​គម្រោង​មក​អនុវត្ត​ក្នុង​សហគមន៍​ផ្ទាល់ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​បង្កើត​គម្រប​ព្រៃឈើ​ឡើងវិញ ធ្វើការ​អភិវឌ្ឍ និង​អភិរក្ស​ព្រៃឈើ សត្វព្រៃ ជីវ​:​ចំរុះ ធានាបាន​នូវ​និរន្តរភាព​នៃ​ការ​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ និង​ចូលរួម​ថែរក្សា ការពារ​ធនធានធម្មជាតិ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ជាពិសេស​កែប្រែ ឬ​លើកកម្ពស់​កម្រិតជីវភាព ធានាបាន​ការអភិវឌ្ឍ​សហគមន៍​ព្រៃឈើ​ប្រកបដោយ​ចីរភាព​។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម​ជួយ​លើ​ការងារ​បច្ចេកទេស និង​ទីផ្សារ​ដើម្បី​ជួយ​រំដោះ​ផលដំណាំ​ពី​សហគមន៍​។

បើតាម​ប្រធាន​សហគមន៍​ព្រៃឈើ​បាន​ឲ្យ​ដឹងថា​សហគមន៍​នេះ​បាន​បង្កើតឡើង​ក្នុង​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០០៦​ដែល​បច្ចុប្បន្ន​សហគម​ន៍​មាន​ផ្ទៃដី​ទំហំ ៤០៨​ហ​.​ត សមាជិក​សរុប​ចំនួន ៥១៧ គ្រួសារ (​ពីរ​ភូមិ​គឺ ភូមិ​ដំរី​ស្លាប់ ២១៧​គ្រួសារ និង​ភូមិ​សង្គម ៣០០​គ្រួសារ​)​។

​លោក​បាន​បន្តទៀតថា សហគមន៍​បានទទួល​ប្រយោជន៍​ពី​ផល និង​អនុផល​ព្រៃឈើ​សំខាន់ៗ​មានដូចជា​៖ ផ្លែ​គុយ ផ្សិត ដំឡូង វ​ល្លិ៍ និង​រំពា​ក់​ជាដើម​។ ដើម្បី លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជា​សហគមន៍​បច្ចុប្បន្ន រដ្ឋបាល​ព្រៃឈើ​បាន​នាំយក​គម្រោង​ស្តីពី​ប្រព័ន្ធ​ក​សិ​-​រុក្ខកម្ម លើដី ១០​ហ​.​ត ជីក​អណ្តូង​ខ្នោះ ០១ អណ្តូង​ប្រើប្រាស់​សូ​ឡា​ប៊ូ​ម​ទឹក ០១ ជីក​ស្រះ​ទឹក ០១ សាងសង់​ស្នាក់ការ​យាម តម្លើង​រោង​ដាំ​បន្លែ (Green house) ចំនួន ០២​ផងដែរ​។​ផ្ទៃដី ៦​ហិកតា បាន​ដាំ​ឈើ​ពាណិជ្ជកម្ម រយៈពេល​វែង មធ្យម និង​ខ្លី​ចំនួន ១២៣៥០​ដើម ក្នុងនោះ​មាន​គ្រញូង​ចំនួន ៨០០០​ដើម ធ្នង់ ១០០០​ដើម បេង ១០០០​ដើម អង្កាញ់ ១០០០​ដើម ច្រេស ១០០០​ដើម ខ្នុរ ១០០​ដើម ស្តៅ ២០០​ដើម និង​ស្វាយ ៥០​ដើម​។ ដោយសារ​គម្រោង បច្ចុប្បន្ន​សហគមន៍​ទទួលបាន​ប្រាក់ចំណូល​សរុប​ប្រមាណ​ជា ៦ ៥០០ ០០០​រៀល​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម