ព័ត៌មានជាតិ
លោកចម ប្រសិទ្ធ អំពាវនាវឲ្យអ្នកវិនិយោគឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជាលើវិស័យអាទិភាពជាច្រើនកំពុងតែរង់ចាំ
ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអំពាវនាវឲ្យអ្នកវិនិយោគឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជាលើវិស័យអាទិភាពជាច្រើនកំពុងតែរងចាំដូចជា កសិកម្មដាំល្មៀត ការកសាងមន្ទីរពេទ្យ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា ព័ត៌មាន ជាដើម។

លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធថ្លែងបែបនេះ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារកាលពីម្សិលមិញនៅទីស្តីក្រសួងជាមួយលោកស្រី Davyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ។ ក្នុងជំនួបនោះដៃគូសន្ទនា បានលើកឡើងពីទំនាក់ទំនងដ៏ល្អ និងយូរលង់រវាងប្រទេសទាំងពីរទាំងផ្នែកការទូត សេដ្ឋកិច្ច និងនយោបាយ ហើយតែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មនានាលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសដែលមានទំនាក់ទំនងនិងការផ្លាស់ប្តូរផ្នែកអរិយធម៌ វប្បធម៌ និងសាសនា ជាឫសគល់ដ៏ស៊ីជម្រៅ។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអបអរសាទរចំពោះបេសកកម្មកាទូតរបស់លោកជំទាវ Davyani Uttamkhobragade នៅកម្ពុជា និងសង្ឃឹមថា ក្នុងបេសកកម្មរបស់លោកស្រីនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែរីកធំធាត់មួយកំរិតថែមទៀត ជាពិសេសលើវិស័យវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី មិនភ្លេចទេនូវការថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលជាប្រទេសទី១ដំបូងគេ ដែលគាំទ្រកម្ពុជា បន្ទាប់ពីថ្ងៃរំដោះ៧មករា ហើយក៏បានជួយដល់កម្ពុជាជាបន្តបន្ទាប់ទាំងផ្នែកស្បៀង អភិវឌ្ឍ ធនធានមនុស្ស និងការជួសជុលប្រាង្គប្រាសាទ។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យអ្នកវិនិយោគឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជាលើវិស័យអាទិភាពមួយចំនួនដូចជាកសិកម្មដាំល្មៀត ការកសាងមន្ទីរពេទ្យ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា ព័ត៌មាន ជាដើម។
ជាមួយគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានស្នើឲ្យប្រទេសឥណ្ឌាសហការគាំទ្រដល់ក្រសួងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) និងផ្តល់ការបណ្តុះបណ្តាលដល់សិស្ស និស្សិតលើជំនាញ STEM គឺ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ដែលប្រទេស ឥណ្ឌា មានជំនាញខ្ពស់លើវិស័យនេះ៕
ដោយ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


