ព័ត៌មានជាតិ
មនោគមវិជ្ជាសេដ្ឋកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំសេដ្ឋកិច្ចកម្ពុជា ឆ្លងផុតពីការរាំងខ្ទប់
ចាប់តាំងពីទទួលជោគជ័យជាប្រវត្តិសាស្រ្តក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវមនោគមវិជ្ជាសេដ្ឋកិច្ច (Hunsenomics) និងទស្សនវិស័យវែងឆ្ងាយក្នុងការដឹកនាំសេដ្ឋកិច្ចកម្ពុជា ឲ្យឆ្លងផុតពីការរាំងខ្ទប់ វិបត្តិសន្តិសុខស្បៀង វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិសង្គមនានា ប្រកបដោយជោគជ័យ ហើយត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីថ្នាក់តំបន់ និងពិភពលោក។

នេះជាលើកឡើងកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ របស់លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៣ ដែលសហការរៀបចំដោយ UN ESCAP និងគណៈកម្មាធិការជាតិអេស្កាប់។
កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីជំនាញរបស់ UN ESCAP។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីដឹកនាំប្រទេសកម្ពុជាបញ្ចប់សង្រ្គាម ទទួលបាននូវបូរណភាពទឹកដី សន្តិភាព ស្ថិរភាព សន្តិសុខ និងឯកភាពជាតិពេញលេញ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជាចំបងដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសង្គមនានាជាប្រជាពលរដ្ឋទូទាំងប្រទេសជាដើម ព្រមទាំងបានប្រែក្លាយពីសេដ្ឋកិច្ចសូន្យ ពីភាពអត់ឃ្លានរបស់ប្រជាពលរដ្ឋ និងពីគ្រោះទុរភិក្ស ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ទោះបីមានវិបត្តិសេដ្ឋកិច្ចសកល និងថ្នាក់តំបន់ សម្តេចតេជោ គឺអ្នកសេដ្ឋកិច្ចដ៏ឆ្នើមក្នុងការដឹកនាំ និងការគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាប្រកបទទួលជោគជ័យ និងរួចចាកផុតពីវិបត្តិទាំងនោះបានគ្រប់កាលៈទេសៈ ព្រមទាំងថែរក្សាបាននូវកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារ និងជួយសម្រាកបន្ទុកដល់ប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់ដោយវិបត្តិសង្គមនានា ដូចជាជំងឺសារ កូវីដ និងគ្រោះមហន្តរាយផ្សេងៗ ជាដើម។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា កំណើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងទៅនេះ ប្រទេសកម្ពុជាមានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងជួយកម្ពុជាឲ្យក្លាយជាប្រទេសឈានមុខក្នុងការកាត់បន្ថយភាពក្រីក្រ ដោយឈានទៅទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។
ជាមួយគ្នានោះផងដែរ ក្នុងកិច្ចពិគ្រោះយោបល់នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា សេដ្ឋកិច្ចសាកលបាននិងកំពុងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិដ៏ស្មុគស្មាញជាច្រើន ដែលធ្វើឱ្យប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ បានជួបប្រទះនឹងបញ្ហាប្រឈមគោលនយោបាយសារពើពន្ធ ដោយសារការកើនឡើងនៃបំណុលសាធារណៈ ដែលទាមទារឱ្យកម្ពុជារក្សាឱ្យបាននូវតុល្យភាពរវាងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម និងការធានាស្ថិរភាពសារពើពន្ធរយៈពេលវែង។
កម្ពុជាអាចគ្រប់គ្រងកាតព្វកិច្ចបំណុលបានដោយមិនបង្កគ្រោះថ្នាក់ដល់ស្ថិរភាពសេដ្ឋកិច្ច និងកំណើនរយៈពេលវែង ដែលនេះគឺជាស្នាដៃដ៏ធំធេងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកទេសរដ្ឋមន្រ្តី បានយកឱកាសនេះរំលឹកផងដែរថា ការបោះឆ្នោតជាតិនីតិកាលទី៧ កាន់តែខិតជិតមកដល់ ហើយវាជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋក្នុងការចូលរួមការបោះឆ្នោត។
សូមឲ្យប្រជាពលរដ្ឋគ្រប់រូប បោះឆ្នោតដើម្បីសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងសូមឲ្យយើងទាំងអស់គ្នាកុំបំភ្លេចនូវប្រវត្តិសាស្ត្រដ៏សែនជូរចាត់ សង្គ្រាមស៊ីវិលដ៏បង្ហូរឈាមជាច្រើនទសវត្សរ៍ ការបាត់បង់ជីវិតប្រជាជនរាប់លាននាក់ និងការឈឺចាប់ដែលប្រជាជនរបស់យើងបានស៊ូទ្រាំ។
លោកទេសរដ្ឋមន្ត្រីក៏បានសុំឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវដឹងគុណ និងកតញ្ញុតាជូនចំពោះអ្នកបង្កើតសន្តិភាព និងនយោបាយឈ្នះ ឈ្នះ របស់យើង គឺសម្តេចតេជោ ហ៊ុន សែន។
បោះឆ្នោតជូនសម្តេចតេជោ មានន័យថា បោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។ ប្រសិនបើអ្នកមិនបោះឆ្នោតដើម្បីសន្តិភាព អ្នកកំពុងតែព្រងើយកន្តើយនឹងប្រវត្តិសាស្ត្រ និងកំពុងបោះបង់ចោលអនាគតខ្លួនឯង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


