Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ធនធានមនុស្សជាទ្រព្យសកម្មរបស់ជាតិ និងជាមធ្យោបាយគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

បានផុស

នៅ

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ធនធានមនុស្ស គឺជាទ្រព្យសកម្មរបស់ជាតិ ជាកត្តាកំណត់និងជាមធ្យោបាយគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ ជំនាន់ទី២៦ ទី២៧ ទី២៨ និងទី២៩ នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារនៅព្រឹកថ្ងៃទី ១៥ ខែកក្កដានេះ លោក ជា ចាន់តូ បានបន្តថា «គ្រប់អ្វីៗទាំងអស់នឹងមិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធផល និងប្រសិទ្ធភាពឡើយ បើពុំមានធនធានមនុស្សដែលមានគុណវឌ្ឍិខ្ពស់ ជំនាញរឹងនិងទន់ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ទេនោះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសាភិបាលបានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់ថា ការអភិវឌ្ឍធនធានមនុស្ស ជាគោលនយោបាយយុទ្ធសាស្រ្តរយៈពេលវែង ហើយការមានធនធានមនុស្សដ៏សម្បូរបែប គឺជាបុរេលក្ខខណ្ឌចាំបាច់ ដើម្បីកំណត់ជោគជ័យជូនជាតិ ។

លោកទេសាភិបាលបានបន្ថែមថាជាមួយគ្នានេះ ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាបច្ចុប្បន្នបានផ្សារភ្ជាប់និងតម្រូវការមូលធនមនុស្សនិងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានចំណេះដឹង មានសមត្ថភាពខ្ពស់ភាពឆ្នៃប្រឌិត សហគ្រិនភាព នវានុវត្តន៍ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ក្នុងន័យនេះ ការអប់រំក្នុងគោលដៅសម្រាប់ឆ្នាំ២០៣០ ត្រូវផ្ដោតសំខាន់លើការផ្ដល់សេវាប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ននៅគ្រប់កម្រិតសិក្សារួមទាំងការអប់រំបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ជាពិសេសការសិក្សាពេញមួយជីវិតដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាពការងារស្របតាមយុគសម័យឈានមុខដោយបច្ចេកវិទ្យាសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច ភាពសុខុដុមជីវិតបុគ្គល និងវិបុលភាពនៃសេដ្ឋកិច្ច-សង្គមជាតិយើង។

លោកទេសាភិបាលបានសូមលើកទឹកចិត្តដល់ក្មួយៗបន្តខិតខំរៀនសូត្រជាប្រចាំដើម្បីអភិវឌ្ឍសមត្ថភាព និងជំនាញឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងឲ្យដើរទាន់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរនៃ សេដ្ឋកិច្ចជាតិ តំបន់  និងសកលលោក ក្នុងយុគសម័យសេរីភាវូបនីយកម្ម និងការប្រកួតប្រជែងខាងសេដ្ឋកិច្ចផ្អែកលើពុទ្ធិ និងព័ត៌មានវិទ្យា។

ជាមួយគ្នានេះដែរ ក្មួយៗត្រូវយកចំណេះដឹងនេះ ទៅប្រើប្រាស់ ជាគុណប្រយោជន៍ចំពោះគ្រួសារ សហគ្រាស និងក្រសួងស្ថាប័ន ដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិយើង ស្របតាមគោលនយោបាយរាជដ្ឋាភិបាលដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ។ ក្មួយៗត្រូវចាំថា កិច្ចការធំសំខាន់ផ្តើមចេញពីកិច្ចការងារស្រួល សូមកុំប្រមាទកិច្ចការងារស្រួលឱ្យសោះ។

លោកទេសាភិបាលបានបញ្ជាក់ថា យុវជនមានតួនាទីសំខាន់ក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រោះថាយុវជនប្រុសស្រីជាអ្នកបន្តវេនទៅអនាគតមានតួនាទីសំខាន់ក្នុងការចូលរួមកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។ ធនធានយុវជនក្រៅពីមានកម្លាំងពលំមាំមួន ត្រូវមានប្រាជ្ញាជាពុទ្ធិដើម្បីធ្វើជាពលរដ្ឋល្អចូលរួមក្នុងសកម្មភាពមនុស្សធម៌ កិច្ចការសង្គម សេដ្ឋកិច្ច និងត្រូវបណ្ដុះមនសិការស្នេហាជាតិចំពោះមាតុភូមិរបស់ខ្លួន ប្រកបស្មារតីបរិសុទ្ធ មានសមត្ថភាព មានគុណធម៌ និងមានឆន្ទៈមោះមុត ក្នុងការថែរក្សាសន្តិភាពឲ្យបានគង់វង្សជារៀងដរាប។

នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ បានអបអរសាទរ និងកោតសរសើរចំពោះក្មួយៗ និស្សិតជ័យលាភីទាំងអស់ដែលបានខិតខំសិក្សារហូតជោគជ័យ និងកោតសរសើរ ផងដែរចំពោះក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកសិក្សា សាស្រ្តាចារ្យ និងដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ សូមបន្តគាំទ្រ និងលើកស្ទួយវិស័យអប់រំ និងជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានយុវជនដែលជាអ្នកបន្តវេន និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិព្រមទាំងបង្កើនការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រ និងជនពិការសំដៅលុបបំបាត់វដ្តនៃភាពក្រីក្រកាត់បន្ថយវិសមភាពសង្គម និងលើកទឹកចិត្តយុវជនយើង ប្រជាជនយើង ឱ្យបន្តការសិក្សាមួយជីវិតសម្រាប់ទាំងអស់គ្នា ហើយទាំងអស់គ្នាដើម្បីសន្តិភាពស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសង្គមជាតិយើង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម