ព័ត៌មានជាតិ
មន្ត្រីកម្មវិធីគ្រុនឈាម៖ ស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំនេះអាចគ្រប់គ្រងបានទោះបីជាឆ្នាំដល់វន្តរាតត្បាតទ្រង់ទ្រាយធំ
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឱ្យដឹងថា ស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំនេះយើងអាចគ្រប់គ្រងបានទោះបីជានៅឆ្នាំនេះជាឆ្នាំដល់វន្តមានការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំធ្វើឱ្យករណីជំងឺគ្រុនឈាមមានការកើនឡើងក៏ដោយ។ ប៉ុន្តែប្រជាពលរដ្ឋត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺនេះបន្ថែមទៀតផងដែរ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩កក្កដានេះថា នៅឆ្នាំ២០២៣នេះស្ថានភាពជំងឺគ្រុនឈាមមានការកើនឡើងខ្ពស់ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ
២០២៣នេះជាឆ្នាំស្ថិតក្នុងវ័ន្តមានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩ កន្លងទៅ។
លោកវេជ្ជបណ្ឌិតបានបន្តថា ទោះបីយ៉ាងណាក៏ដោយក៏កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមក៏ដូចជាថ្នាក់ខេត្តទូទាំងប្រទេសអាចគ្រប់គ្រងស្ថានការណ៍បានព្រោះថាខេត្តខ្លះមិនមែនកើតទូទាំងខេត្តនោះទេគឺកើតតាមស្រុកមួយចំនួនហើយស្រុកខ្លះក៏បានថមថយចុះជាបណ្តើរៗហើយដែរ។
លោកវេជ្ជបណ្ឌិតបានពន្យល់ថាការដែលយើងអាចគ្រប់គ្រងស្ថានភាពជំងឺគ្រុនឈាមបានដោយសារពលរដ្ឋមានការយើដឹងពីវិធីការពារកុំឱ្យឆ្លងជំងឺគ្រុនឈាមនិងមានសម្ភារគ្រប់គ្រាន់សម្រាប់បង្ការទប់ស្កាត់និងព្យាបាលជំងឺគ្រុនឈាមរួមមានថ្នាំអាបេតថ្នាំបាញ់សេរ៉ូមនិងចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតំបន់ភូមិសាស្ត្រណាដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេ។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានបន្តអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសរស់នៅស្អាតសម្អាតលំនៅដ្ឋានឱ្យស្អាតដោយត្រូវយករបស់របរនៅជុំវិញផ្ទះដែលអាចដក់ទឹកបានទុកដាក់ឱ្យបានត្រឹមត្រូវឬកប់ចោលនិងបើមានករណីក្តៅខ្លួនសង្ស័យជំងឺគ្រុនឈាមមិនថាកុមារឬមនុស្សចាស់ទេគឺត្រូវបញ្ជួនទៅកាន់ពេទ្យរដ្ឋក្នុងរយៈពេល៤៨ម៉ោងជាកំហិតបើមិនដូច្នោះទេនឹងប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ នេះកម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន៤៦៦៨ករណីក្នុងនោះស្លាប់១០ករណីមានការកើនឡើងជិត២ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅដែលមានករណីជំងឺគ្រុនឈាមចំនួន ២៨៦៩ ករណី ក្នុងនោះស្លាប់៧ ករណី ។ រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនរួមមានរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ពោធិ៍ សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប បន្ទាយមានជ័យ និងខេត្តតាកែវ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


