ព័ត៌មានជាតិ
ជនជាតិថៃ១៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពួកគេប្រាប់ថា វង្វេងផ្លូវមិនមានបំណងចូលទឹកដីខ្មែរទេ
បើយោងតាមលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកភូមិពាមតា ឃុំតាតោកស្រុកសំឡូត ខេត្តបាត់ដំបង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិថៃប្រុសស្រីចំនួន១៥នាក់ រួមជាមួយតៃកុងឡានជាជនជាតិខ្មែរ០២នាក់ផ្សេងទៀត ផងដែរ។

លោកបន្តថា ជនជាតិថៃដែលត្រូវឃាត់ខ្លួនទាំង១៥នាក់ ក្នុងនោះស្រី១១នាក់ដែលពួកគេមកពីខេត្តជាងរ៉ៃចំនួន១៣នាក់ ខេត្តឈាងម៉ៃចំនួន០១នាក់ និងក្រុងបាងកកចំនួន០១នាក់។ ដោយឡែក អ្នកបើកបរជាជនជាតិខ្មែរ ទាំង០២នាក់រួមមាន ១. ឈ្មោះ គឹម ឡៃ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ២. ឈ្មោះ ហេង អាត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិជញ្លុង សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប ជាមួយនឹងរថយន្តម៉ាកស្តារិចចំនួន០២គ្រឿង ផងដែរ។


លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយធ្វើការសាកសួរពួកគេបានប្រាប់ថា ដោយសារតែការធ្វើដំណើរវង្វេងផ្លូវ មិនមានបំណងណាមួយចូលមកទឹកដីកម្ពុជានោះទេ។ បច្ចុប្បន្នជនជាតិថៃប្រុសស្រីទាំង១៥នាក់ រហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចនៃអធិការស្រុកសំឡូតបញ្ជូនទៅកាន់នគរបានអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិដូងនៃស្រុកកំរៀង ដើម្បីចាត់ចែងបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ឃាត់ខ្លួនស្ត្រីមេខ្យល់ម្នាក់ ពាក់ព័ន្ធករណីនាំក្មេងស្រី អនីតិជនឲ្យភ្ញៀវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


