សន្តិសុខសង្គម
ផ្លូវដាច់នៅមណ្ឌលគិរីត្រូវការពេលជួសជុលយូរ ខណៈផ្លូវវាងអាចធ្វើដំណើរបានអំឡុងសប្ដាហ៍ក្រោយ
ការឈូសឆាយផ្លូវវាងត្រង់ចំណុចបាក់ស្រុតរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអូររាំង នឹងរួចរាល់អាចធ្វើដំណើរបានអំឡុងថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។
ជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី ០១ ខែសីហា នៅស្រុកអូរាំង ទៅស្រុកកែវសីមា បណ្ដាលឱ្យបាក់ស្រុតផ្លូវ និងដាច់ផ្លូវ នៅចន្លោះគីឡូម៉ែត្រលេខ ៩១ ដល់ ៩៩ ផ្លូវជាតិលេខ ៧៦ ដែលផ្លូវត្រូវបានកាត់ផ្ដាច់ និងខូចទាំងស្រុងមិនអាចធ្វើដំណើរបានសម្រាប់យានយន្តគ្រប់ប្រភេទ។

រដ្ឋបាលខេត្តបានបិទចរាចរណ៍បណ្ដោះអាសន្នចាប់ពីថ្ងៃទី ១ ខែសីហា ដោយប្រាប់អ្នកដំណើររកផ្លូវវាងទៅតាមខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។
រដ្ឋបាលខេត្តមណ្ឌលគិរីបញ្ជាក់ថា បច្ចុប្បន្នមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីកំពុងធ្វើការឈូសឆាយផ្លូវវាង ដើម្បីសម្រួលចរាចរណ៍ឡើងវិញ ខណៈអាចនឹងរួចរាល់អំឡុងថ្ងៃទី ១០ ខែសីហា ខាងមុខឆាប់ៗនេះ។

លោក រស់ គឹមធន ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ០៣ ខែសីហានេះថា រដ្ឋបាលខេត្តកំពុងបង្កើតគណៈកម្មការដើម្បីធ្វើការសិក្សាហើយជួសជុលឡើងវិញ ប៉ុន្តែចំពោះមុខ អាជ្ញាធរខេត្តកំពុងពន្លឿនធ្វើផ្លូវវាងដើម្បីសម្រួលចរាចរណ៍ឡើងវិញ។ មន្ទីរសារធារណការកំពុងឈូសឆាយព្រៃ បន្ទាប់មកនឹងចាក់ដីនិងថ្មដើម្បីឱ្យអ្នកដំណើរបើកបរបណ្ដោះអាសន្ន។
ចំពោះស្ថានភាពបាក់ស្រុត និងប្រេះស្រាំ លោកប្រាប់ថាមានទំហំធំដោយមានប្រវែងសរុប ១៦៦ ម៉ែត្រ ក្នុងនោះបាក់ស្រុតទាំងស្រុង ៩៦ ម៉ែត្រ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


