Connect with us

ព័ត៌មានជាតិ

សាយ ផ្តល់មេដាយ និងសម្ភារលើកទឹកចិត្ត​ដល់ក្រុមក្មេងៗដែលចូលរួមច្រៀងបទ​”ខ្មែរជួយខ្មែរ”

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀងលោក អ៊ួន បឋម ហៅ សាយកាលពីថ្មីៗកន្លងទៅនេះ បានប្រកាសកម្មវិធីរត់ឡើងប្រាសាទ​ព្រះវិហារអបអរសាទរនៃខួបលើកទី១៥ឆ្នាំចុះបញ្ជីបេតិកភណ្ឌដែលទទួលបានការគាំទ្រ និងប្រព្រឹត្តទៅយ៉ាងជោគជ័យ។ ជាមួយគ្នានោះ សាយ ក៏បានលើកយកបទចម្រៀង”ខ្មែរជួយខ្មែរ”មកច្រៀងឡើងវិញ និងផលិតជាMVផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការផលិតបទចម្រៀង”ខ្មែរជួយខ្មែរ”តារាចម្រៀង សាយ បានបង្កើតបរិយាកាសដោយមាន​ការចូលរួមពីសំណាក់ក្មេង​ជាច្រើន​សម្រាប់ចម្រៀង១បទនេះ។ យ៉ាងណា បន្ទាប់បញ្ចប់បេសកម្មនេះភ្លាមលោក សាយ បានចំណាយពេល​ដោយស្កាត់​ទៅជួបក្មេងៗជាច្រើន ដែលបានចូលរួមច្រៀងបទ”ខ្មែរជួយខ្មែរ” ដើម្បីលើកទឹកចិត្តចំពោះ​ពួកគេតាមរយ:​ការផ្តល់​មេដាយនិងសម្ភារ:មួយចំនួន។

លោក អ៊ួន បឋម ហៅ សាយ បានឲ្យដឹងថា ពួកគាត់គឺជាក្មេងៗដែលច្រៀងនៅក្នុងបទ”ខ្មែរជួយខ្មែរ”អរគុណអ្នកគ្រូ Savy Him ដែលបានសម្របសម្រួលការងារ និងធ្វើកាជាមួយក្មេងៗរហូតបានក្មេងៗចេះច្រៀងបទនេះចូលរួម​ជាមួយគម្រោងពួកយើងក្នុងការអបអរសាទរខួប ១៥ឆ្នាំនៃប្រាសាទព្រះវិហារចុះបេតិកភណ្ឌពិភពលោក។

លោកនិយាយបន្ថែមថា«ខ្ញុំបាទសាយ និងក្រុមការងារ ពិតជាមានអារម្មណ៍រំភើបនិងមោទនភាពដែលបានធ្វើការងារនេះ​រួមគ្នាជាមួយអ្នកគ្រូ និងក្មេងៗ”ខ្មែរជួយខ្មែរ»។ អ្នកគ្រូ ហ៊ឹម សាវី ក៏បាន សូមអរគុណដល់តារាចម្រៀង សាយ ដែលបានយកអំណោយមានដូចជា,សម្ភារៈសិក្សា១ឈុត សម្លៀក បំពាក់១ឈុត និងព្រមជាមួយមេដាយ សរសើរដល់​ក្មេងៗ ក្នុងការចូលរួមថតចម្រៀង”ខ្មែរជួយខ្មែរ។

អ្នកគ្រូបន្ថែមថា ចម្រៀងបទ”ខ្មែរជួយខ្មែរ” គឺដើម្បីអបអរសាទរដល់ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូល​ក្នុងបេតិក​ភណ្ឌពិភព​លោកលើកទី១៥ក្មេងៗ ពិតជាសប្បាយរីករាយណាស់អ្នកគ្រូជូនពរប្អូននិងក្រុមការ ងារសូមសម្រេចបាន​ជោគជ័យការងារទៅថ្ងៃមុខជាបន្តរបន្ទាប់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម