ព័ត៌មានជាតិ
មកស្គាល់ពីព្រះសង្ឃ និងបុគ្គលល្បីៗ ដែលតែងតែចែករំលែកចំណេះដឹងលើបណ្តាញសង្គម
បណ្តាញទំនាក់ទំនងសង្គម នាពេលបច្ចុប្បន្នកំពុងតែពេញនិយមសម្រាប់មនុស្សទូទៅគ្រប់មជ្ឍដ្ឋាន។ ក្រៅពីជាកន្លែងសម្រាប់ទាក់ទងគ្នាក្នុងវិស័យការងារ ជំនួញ ចែកចាយព័ត៌មាន និងកម្សាន្ត បណ្តាញទំនាក់ទំនងសង្គម ក៏ជាកន្លែងចែករំលែកនូវចំណេះជំនាញ និងការអប់រំជាច្រើន ដើម្បីជាប្រយោជន៍ជូនដល់សង្គមជាតិផងដែរ។ ថ្ងៃនេះ «កម្ពុជាថ្មី» សូមលើកបង្ហាញនូវព្រះសង្ឃ និងបុគ្គលចំនួន ៦ អង្គ/រូប ដែលតែងតែចែករំលែកចំណេះដឹង និងការអប់រំផ្សេងៗនៅលើបណ្តាញសង្គម។

១. ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព
ព្រះតេជគុណ គូ សុភាព គឺជាសាស្រ្តាចារ្យនៃសកលវិទ្យាល័យ បញ្ញាសាស្រ្ត និងជាអ្នកនិពន្ធសៀវភៅអប់រំផ្លូវចិត្ត គង់នៅវត្តគល់ទទឹង ភូមិកោះក្របី សង្គាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព តែងតែបានចែករំលែកការអប់រំជាច្រើននៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គដែលមានឈ្មោះថា «Kou Sopheap» ដូចជា ការផ្សព្វផ្សាយព្រះធម៌អប់រំផ្លូវចិត្ត និងដោះស្រាយវិបត្តិសង្កម ប្រកបដោយខ្លឹមសារខ្លីៗងាយយល់សម្រាប់ជនានុជនគ្រប់កម្រិត។

២. ព្រះភិក្ខុធម្មសេនា ហាក់ សៀងហៃ
ព្រះតេជគុណ ហាក់ សៀងហៃ គឺជាប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា-BEC។ ព្រះតេជគុណ ក៏មានប្រជាប្រិយភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ប៉ុន្តែ ភាគច្រើនព្រះអង្គចែករំលែកការបង្ហោះនៅទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា-BEC»។ ព្រះតេជគុណ ហាក់ សៀងហៃ តែងលើកកម្ពស់ការអប់រំទាំងផែ្នកពុទ្ធចក្រ និងអាណាចក្រ ជាពិសេស អប់រំក្រមសីលធម៌ សុជីវធម៌ គុណធម៌ ដល់កុមារ យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅគ្រប់មជ្ឈដ្ឋាន និងការគាំពារសុខុមាលភាពសង្គមតាមរយៈការងារមនុស្សធម៌ ។

៣. ព្រះធម្មវិជ្ជា ជួន កក្កដា
ព្រះធម្មវិជ្ជា ជួន កក្កដា ជាព្រះរាជាគណ:ថ្នាក់កិត្តិយស ជាព្រះវិន័យធរ និងជានាយកពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ។ នៅលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Choun Kakada (ជួន កក្កដា)» គឺតែងតែបង្ហាញពីសកម្មភាពដែលព្រះអង្គបានសម្តែងព្រះធម៌ទេសនា តាមកម្មវិធីបុណ្យ ការផ្តល់ឱវាទដល់ភិក្ខុសាមណេរក្នុងវត្ត និងបានបង្ហោះវីដេអូអប់រំខ្លីៗជាច្រើនផ្សេងទៀត។

៤. វេជ្ជបណ្ឌិត គួច ម៉េងលី
លោកវេជ្ជបណ្ឌិត ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ វេជ្ជបណ្ឌិត ដែលមានសញ្ជាតិខ្មែរ-អាមេរិករូបនេះ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងការបម្រើសេវាសង្គម។ ជាមួយគ្នានោះ លោកតែងតែបានផ្តល់នូវដំបូន្មានល្អៗ តាមរយ:បណ្តាញសង្គមរបស់លោកដែលមានឈ្មោះថា «Mengly j. Quach, MD, MPH»។

៥. លោកគ្រូ ឃីម សុខហេង
លោកគ្រូ ឃីម សុខហេង ជាសហគ្រិន អ្នកវិនិយោគ និងជាស្ថានិកវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ(LSI)។ លោក គឺជាអ្នកដឹកនាំច្រើនទម្រង់ និងដឹកនាំឲ្យមានការផ្លាស់ប្តូរ ជាអ្នកឯកទេសអភិវឌ្ឍ និងជំរុញមនុស្សឲ្យមានការផ្លាស់ប្តូរ ហើយក៏ជាវាគ្មិនជំរុញទឹកចិត្តដ៏ល្បីល្បាញមួយរូបផងដែរ។ លោកគ្រូ ឃីម សុខហេង ត្រូវបានគេស្គាល់តាមបណ្តាញសង្គមនានា ជាពិសេស នៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ដែលមានឈ្មោះថា «Khim Sok Heng» ដែលតែងតែបង្ហោះវីដេអូ ជំរុញទឹកចិត្តដល់និស្សិត បុគ្គលិក និងមនុស្សជាច្រើនផ្សេងទៀត។

៦. លោក នឹម ឈុន្នី
អគ្គនាយក/ស្ថាបនិក វិបស្សា-VPASSA លោក នឹម ឈុន្នី ជាគ្រូបណ្តុះបណ្តាល និងអ្នកអប់រំផ្លូវចិត្ត ដែលជំរុញលើកទឹកចិត្តតាមបណ្តាក្រុមហ៊ុនល្បីៗ។ លោកក៏ជាបុគ្កលមួយរូបដែលមានភាពល្បីល្បាញនៅលើបណ្តាញសង្គមផងដែរ។ តាមរយ:ទំព័រហេ្វសប៊ុករបស់លោកដែលមានឈ្មោះថា «Noem Chhunny នឹម ឈុន្នី» គឺបានចែករំលែកនូវចំណេះដឹងជាច្រើន ជាពិសេសជំនាញ នៃការដឹកនាំ និងការគ្រប់គ្រងផ្លូវចិត្តជាដើម៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


