ព័ត៌មានជាតិ
កម្មករខ្មែរម្នាក់រកចំណូលបានជាង ៧ ពាន់ដុល្លារ ក្នុងមួយឆ្នាំពីការងារនៅរោងចក្រស៊ីម៉ងត៍
តំណាងក្រុមហ៊ុនផលិតស៊ីម៉ងត៍ (ខនស៍ សុីមេន) ដ៏ធំមួយនៅខេត្តបាត់ដំបង លោក ហេង សុីនសុីផាត បានឲ្យអ្នកសារព័ត៌មានដឹងថា ក្រោយពីក្រុមហ៊ុនទទួលបានច្បាប់វិនិយោគពីរាជរដ្ឋាភិបាលកម្ពុជាចាប់ដំណើរការផលិត (ស៊ីម៉ងត៍) នៅខែតុលាឆ្នាំ២០១៦ រហូតដល់ពេលនេះដំណើរការបាន ៥ ឆ្នាំ និងបានទាញកម្លាំងកម្មករខ្មែរបានជាង ៣០០ នាក់។

កម្មករខ្មែរប្រមាណជាង ៣០០ នាក់នាពេលបច្ចុប្បន្ននេះបានទទួលការបណ្តុះបណ្តាលជំនាញពីមន្រ្តីជំនាញជនជាតិចិនរហូតដល់ពួកគេមានសមត្ថភាព ដែលមានតំណែងចាប់ពីកម្មករធម្មតារហូតដល់បុគ្គលិកថ្នាក់កណ្តាល និងបានទទួលប្រាក់ក់ខែជាមធ្យមក្នុងម្នាក់ៗ ៧ ពាន់ដុល្លាក្នុងមួយឆ្នាំ និងទទួលបានការស្នាក់នៅ និងអាហារ ៣ ពេល និងបន្ថែមអាហារពេលយប់មួយពេលទៀតសម្រាប់អ្នកធ្វើការវេនយប់ ដើម្បីលើកកម្ពស់សុខភាពរបស់ពួកគេ។
អគ្គនាយករងក្រុមហ៊ុនបន្តថា ក្រុមហ៊ុនបានផ្តល់ការងារដល់កម្មករខ្មែរគិតចាប់ពីកម្មកររហូតដល់បុគ្គលិកថ្នាក់កណ្តាលជាង ៣០០ នាក់ ដែលបានធ្វើឲ្យជីវភាពគ្រួសាររបស់ពួកគេបានល្អប្រសើរជាបន្តបន្ទាប់។
ក្រុមហ៊ុនចូលរួមវិនិយោគបង្កើតដោយសហគ្រាស Anhui Conch ប្រទេសចិន ដែលដាក់ទុនវិនិយោគ ៦០ ភាគរយ និងភាគីកម្ពុជាគឺសហគ្រាស ប៉ាស៊ីហ្វិក ដឹកនាំឧកញ្ញ៉ា កុង ទ្រីវ ដាក់ទុនវិនិយោគ ៤០ ភាគរយ លើផ្ទៃដីជាង ៣០០ ហិកតា ស្ថិតនៅភូមិដូនមាយ ឃុំស្តៅ ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង។ បច្ចុប្បន្ន ក្រុមហ៊ុនអាចមានសមត្ថភាពផលិតស៊ីម៉ងត៍បានមួយថ្ងៃ ៥ ពាន់តោន។

ប្រភពខាងលើបន្តថា ក្រុមហ៊ុនមានគម្រោងបង្កើតខ្សែផលិតកម្មចំនួនពីរខ្សែទៀត ដោយមួយខ្សែមានសមត្ថភាពផលិតស៊ីម៉ងត៍ ៥ ពាន់តោនក្នុងមួយថ្ងៃ និងមួយឆ្នាំជិត ២ លានតោន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានចែកចាយស៊ីម៉ងត៍លើទីផ្សារ ទាំង ២៥ ខេត្ត.ក្រុងក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ ក៏បាននាំចេញទៅប្រទេសថៃលើខេត្តមួយចំនួនផងដែរដូចជាខេត្ត ត្រាត ចាន់បូរី រ៉ាក់យ៉ង និងខេត្តស្រះកែវជាដើម។
លោកអគ្គនាយករងក្រុមហ៊ុនបានបន្ថែមថា ក្រុមហ៊ុននឹងជួយផ្តល់ការងារដល់កម្មករខ្មែរកាន់តែច្រើន ដើម្បីជួយលើក កម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេកាន់តែប្រសើរឡើង តាមរយះការងារនៅជិតផ្ទះរបស់ពួកគេបំផុត៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


