Connect with us

ព័ត៌មានជាតិ

នគរបាលពីរស្រុកសហការ​គ្នាចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន​​

បានផុស

នៅ

​កម្លាំងនគរបាលចំនួនពីរស្រុកមានស្រុក​ថ្មពួកនិងស្រុក​ស្វាយចេក បាន​ធ្វើការសហការគ្នា​ចុះ​បង្ក្រាប​និងឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុង​ករណីជួញដូរ​ថ្នាំញៀន​ កាលពី​វេលា​ម៉ោង​១រសៀល​ថ្ងៃ​ទី​៣១ ​ខែ​មករា ឆ្នាំ២០២១នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិសាស្ត្រភូមិ​ម៉ៅ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយ​មាន​ជ័យ។

​លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាល​ស្រុក​ថ្មពួក​ បាន​ឲ្យ​ដឹងថា ​ការចុះ​បង្ក្រាប​នេះ​បានធ្វើឡើងតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថ​កិច្ចបានឲ្យដឹងទៀតថា​ ជន​សង្ស័យដែលឃាត់ខ្លួន​មានឈ្មោះ កែវ វិត ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ឈរ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ក្នុងនោះ​ដកហូត​ថ្នាំញៀន​ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន​២​ថង​តូច ទូរស័ព្ទដៃ​១​គ្រឿង យកមក​សួរនាំ។ ក្រោយពី​បាន​សួរនាំ​ឈ្មោះ កែវ វិត ឈានឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ទៀត​នៅ​ចំណុចភូមិ​ស្តៅ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជនសង្ស័យ​មានឈ្មោះ​ឈឿន ដឿ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក និងដក​ហូត​ថ្នាំញៀនម្ស៉ៅក្រាម​ស​ថ្លា​ចំនួន​១៧​ថង់​ ក្នុង​នោះ​ថង់​តូច​១៤​ថង់​ជំទើ​៣​ថង​ សរុប​ទាំង​២​ករណី១៦​ថង់​តូច​និង​៣​ថង់​ជំ​ទើ​។​

ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាងត្រូវបាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​និង​​បញ្ជូនបន្តទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

ព័ត៌មានជាតិ៦ ម៉ោង មុន

​រដ្ឋបាលរាជធានីនាំយកអំណោយសម្ដេច ហ៊ុន ម៉ាណែត ​ចែកជូនកងទ័ពជួរមុខ​ការពារព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម