ព័ត៌មានជាតិ
តើជំងឺណាខ្លះដែលសមាជិក ប.ស.ស មិនអាចប្រើប័ណ្ណ ប.ស.ស ក្នុងផ្នែកថែទាំសុខភាពបាន?
បច្ចុប្បន្ន សមាជិកបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស អាចទៅប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដែលជាដៃគូរបស់ ប.ស.ស បាន ដោយមិនមានការបង់ប្រាក់។ ប៉ុន្តែទន្ទឹមនឹងនេះ ការប្រើប្រាស់ប័ណ្ណ ប.ស.ស ត្រូវបានលើកលែង និងមិនរាប់បញ្ចូលនូវសេវាមួយចំនួនក្នុងផ្នែកថែទាំសុខភាពផងដែរ។

បើតាមមន្ត្រី ប.ស.ស បានបញ្ជាក់ការប្រើប្រាស់ប័ណ្ណ ប.ស.ស លើកលែងនូវសេវាមិនរាប់បញ្ចូលក្នុងផ្នែកថែទាំសុខភាពមួយចំនួនមានដូចជា ៖
១.ការព្យាបាលមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ។
២.ការថែទាំធ្មេញ (ការសំអាតធ្មេញ ការប៉ះធ្មេញ និងការដាក់ធ្មេញ) ។
៣.ការព្យាបាល និងការវះកាត់ប្ដូរភេទ។
៤.ការផ្សំ ឬ ប្ដូរសរីរាង្គផ្សេងៗ។
៥.សេវាបង្កកំណើតដោយសិប្បនិម្មិត។
៦.ការព្យាបាលដោយខ្លួនឯង។
៧.ការព្យាបាល ឬ វះកាត់ ដើម្បីជាប្រយោជន៍ នៃការកែលម្អផ្នែកណាមួយ នៃរាងកាយ។
៨.ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយកាំរស្មីឡាស៊ែ។
៩.ការព្យាបាលញៀនសុរា និងការផ្ដាច់គ្រឿងញៀន។
១០.ការព្យាបាលអសមត្ថភាពផ្ដល់កំណើត។
១១.ការវះកាត់ដាក់គ្រាប់ភ្នែកសិប្បនិម្មិត។
១២.ការវះកាត់បេះដូង និងសរសៃឈាមបេះដូង។
១៣.ការលាងឈាម។
១៤.ការពិនិត្យសុខភាពទូទៅ។

គួរបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានភារកិច្ចគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម អនុលោមតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម ដែលរួមមានផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


