ព័ត៌មានជាតិ
កម្ពុជា និងឥណ្ឌា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន
នៅក្នុងកិច្ចពិភាក្សាការងាររវាងលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៦កញ្ញា នៅទីស្តីការក្រសួងព័ត៌មាន គាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការងារផ្សព្វផ្សាយព័ត៌មាន និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន។
ភាគីទាំងពីរបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មាន រវាងស្ថាប័នព័ត៌មានជាតិ រួមមានទូរទស្សន៍ជាតិកម្ពុជា TVK វិទ្យុជាតិកម្ពុជា RNK និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ជាមួយទូរទស្សន៍ជាតិរបស់ឥណ្ឌា។

ក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះដែរ លោក នេត្រ ភក្ត្រា បានជម្រាជូនលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាពីកិច្ចការងារអាទិភាពមួយចំនួនរបស់ក្រសួងព័ត៌មានសម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដោយក្នុងនោះគឺការធ្វើទំនើបកម្មស្ថាប័នក្រសួង ដោយពង្រឹងប្រសិទ្ធភាពស្ថាប័ន គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពឡើងវិញនូវលិខិតបទដ្ឋានគតិយុត្ត និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងសំដៅសម្រេចឱ្យបាននូវចក្ខុវិស័យធ្វើឱ្យក្រសួងព័តមានទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម មានគុណភាព និងប្រសិទ្ធភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីឥណ្ឌាជួយក្រសួងព័ត៌មានលើការបណ្តុះបណ្តាលធនធានមនុស្សរបស់មន្ត្រីក្រសួងព័ត៌មានលើផ្នែកជំនាញព័ត៌មាន និងសោតទស្សន៍ ព្រមទាំងស្នើសុំឥណ្ឌាគាំទ្រផ្នែកបច្ចេកទេសលើការជួយរៀបចំប្រពន្ធ័ Digital ដែលមានសុវត្ថិភាពល្អ ដើម្បីធ្វើការដាក់បញ្ជូលហ្វីលរូបថត ឯកសារសំខាន់ៗ ចាស់ៗ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្នុងការធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពល្អ និងងាយស្រួលស្វែងរក។

ជាការឆ្លើយតប លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នឹងធ្វើការពិនិត្យជាមួយផ្នែកពាក់ពន្ធ័នានា ក្នុងការជួយរៀបចំប្រពន្ធ័ឌីជីថលដែលមានភាពងាយ ស្រួលគ្រប់គ្រង មានសុវត្ថិភាព ធានាគុណភាពល្អ នូវរាល់ហ្វីលរូបថតឯកសារសំខាន់ៗរបស់កម្ពុជា តាំងពីមុនៗមក។ តាមរយៈកិច្ចការងារនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញទៅពិនិត្យមើលផ្ទាល់ ដល់កន្លែងការិយាល័យ ថែរក្សាហ្វីល និងឯកសាររូបថត ស្ថិតនៅអគារ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន ដែលបានរក្សាទុកទៅដោយរូបថតចាស់ៗ តាំងពីឆ្នាំ១៩៧៨ រហូតដល់បច្ចុប្បន្នជាង ២០ម៉ឺន ហ្វីលរូបថត៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


