ព័ត៌មានជាតិ
ស្រុកបន្ទាយមាស ស្រូវលក់បានតម្លៃចាប់ពី ១២០០ រៀលទៅ ខណៈមួយឆ្នាំធ្វើបាន ២ ទៅ ៤ ដង
លោក នូរ ច័ន្ចដា អអភិបាលស្រុកបន្ទាយមាសបានប្រាប់ឲ្យដឹងថា កសិផលធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកបន្ទាយមាសទទួលអំណោយផលល្អ ខណៈប្រជាកសិករបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងនិងរដូវវស្សា មានប្រព័ន្ធធារាសាស្ត្រស្រោចស្របបានទូទាំង ១៥ ឃុំក្នុងស្រុកបន្ទាយមាស។

ដោយសារមានប្រព័ន្ធស្រោបស្រប ក្នុងមួយឆ្នាំកសិករអាចសាបព្រោះធ្វើស្រូវបានមួយឆ្នាំ ២ ដងទៅ ៤ ដងនៅតាមតំបន់។ សម្រាប់ឆ្នាំ២០២៣ ផ្ទៃដីកសិកបង្កបង្កើនផលស្រូវបានប្រមាណជាង ៣ ម៉ឺនហិកតាលើសពីផែនការឯតម្លៃវិញបានខ្ពស់ជាងឆ្នាំមុន។
អាជ្ញាធរនិងមន្ត្រីជំនាញបានប្រាប់ឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ក្នុងស្រុកបន្ទាយមាសមិនថារដូវប្រាំងឬរដូវវស្សាទទួលបានទិន្នផលល្អ ដំណាំដែលប្រជាកសិករប្រមូលផលបាន ៤,២ តោនក្នុងមួយហិកតាហើយលក់បានក្នុងតម្លៃចាប់ពី ១២០០ រៀលទៅ ១៥០០ រៀលក្នុងមួយគីឡូក្រាមដែលបានបង្កបង្កើនផលក្នុងមួយឆ្នាំបានទៅចន្លោះ ២ ដងទៅ ៤ ដងឯណោះ។

លោក គីម វ៉ាន់នី ប្រធានការិយាល័យកសិកម្ម ស្រុកបន្ទាយមាសបានប្រាប់ឲ្យដឹងថា នៅក្នុងចំណោមក្រុងស្រុកទាំង ៩ ទូទាំងខេត្តកំពតគឺមានតែស្រុកបន្ទាយមាសមួយអាចធ្វើដំណាំស្រូវបានច្រើនជាងគេ។ លោកប្រធានការិយាល័យកសិកម្មស្រុកបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាសតែងតែធ្វើស្រូវអ៊ីអ៊ែមួយឆ្នាំ ២ ដង ទៅ ៤ ដង ហើយទីផ្សារស្រូវមានឈ្មួញចុះមកទិញដល់ស្រែ។ តម្លៃស្រូវឆ្នាំនេះបានឡើងខ្ពស់ខណៈកសិកដែលមានទិន្នផលស្រូវខ្ពស់ល្អ។
ទោះជាយ៉ាងណាអាជ្ញាធរនិង មន្ត្រីជំនាញ បានខិតខំជួយជំរុញឱ្យពលរដ្ឋ និងប្រជាកសិករដាំដំណាំបន្លែរួមផ្សំឱ្យបានល្អ និងចិញ្ចឹមសត្វដើម្បីរកចំណូលប្រាក់បន្ថែមទៀត។
អាជ្ញាធរនិង មន្ត្រីជំនាញស្នើដល់ប្រជាពលរដ្ឋជា កសិករដែលដាំដុះ សូមកុំប្រើជីឬថ្នាំ ដើម្បីជំរុញឱ្យស្រូវឆាប់ទុំ អាជ្ញាធរក៏បានស្នើឱ្យកសិករបន្តដាំដុះបន្លែផ្លែឈើឆាប់ប្រមូលផលផ្តេសផ្តេាសនោះសូមប្រើប្រាស់ជីធម្មជាតិចៀសវាងការសួនាំពីមន្ត្រីជំនាញកសិកម្មបើសិនប្រើជីគីមីជ្រុលហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពនិងតំម្លៃសុខភាពអ្នកបរិភោគទៀតផង។
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


