ព័ត៌មានជាតិ
លោកស្រី អ៊ឹម រចនា៖ មនុស្សជាតិសុទ្ធតែត្រូវការអាហារ ១ ថ្ងៃ ៣ ពេល ត្រូវគិតគូរពីសុវត្ថិភាពផលិត
លោកស្រី អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់ថា ការផលិតចំណីអាហារ និងមុខម្ហូបកែច្នៃរបស់សហគ្រាសចាំបាច់ណាស់ត្រូវគិតគូរនិងយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពចំណីអាហារឱ្យបានត្រឹមត្រូវ ព្រោះវាមានសារៈសំខាន់ដល់សុខភាពមនុស្សគ្រប់រូប។

នៅក្នុងការដឹកនាំអ្នកសារព័ត៌មានទស្សនកិច្ចសហគ្រាសជលផលក្រោយប្រមូលផលនៅតាមបណ្ដារាជធានី-ខេត្តចំនួន ៣ ដែលទទួលបានការគាំទ្រពីគម្រោង CAP-Fish លោកស្រី អ៉ឹម រចនា បានចង្អុលបង្ហាញថា ការគិតគូរទៅដល់សុវត្ថិភាពម្ហូបអាហារ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ព្រោះមនុស្សជាច្រើននៅក្នុងពិភពលោក សុទ្ធតែត្រូវការអាហារ ១ ថ្ងៃ ៣ ពេលមិនអាចខ្វះបាន។
លោក ស្រី បានគូសបញ្ជាក់ថា «ករណីនេះ រដ្ឋបាលជលផលបានសហការជាមួយ CAP FISH-Capture គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល អនុវត្តរួមគ្នាដោយ FiA និង UNIDO ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ»។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផលបានថ្លែងដែរថា ដើមចមដែលរដ្ឋបាលជលផលសហការជាមួយអង្គការ UNIDO ផលិតអាហារសុវត្ថិភាពលក់នៅលើទីផ្សារជាតិ និងអន្តរជាតិក៏ដើម្បីជាផ្នែកមួយជួយពង្រឹងវិស័យឯកជន និងគិតពីសុខភាពរបស់អ្នកប្រើប្រាស់។
បច្ចុប្បន្ននេះ មានសហគ្រាសចំនួន ២៨ ដែលបានចូលរួមអនុវត្តក្នុងគម្រោងនេះ ដែលក្នុងនោះមានសហគ្រាសចំនួន ៨ ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព CQS ពេញលេញ និងសហគ្រាសចំនួន ៤ ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព CQS ខណៈសហគ្រាសចំនួន ៦ ទៀត បានស្នើសុំចុះពិនិត្យវាយតម្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រ CQS ពីសំណាក់ FiA/DFPTQ ។



ទៀតសោត រដ្ឋបាលជលផល និងក្រសួងកសិកម្មក៏បានយកចិត្តទុកដាក់នៅក្នុងការផ្តល់ពូជល្អ កាត់បន្ថយថ្លៃដើម ចំណេញពេលវេលា ខណៈធនធានជលផលក្រោយប្រមូលផលពីធម្មជាតិ និងផលដែលទទួលបានពីវារីវប្បកម្ម ត្រូវបានរក្សា និងយកទៅកែច្នៃអាហារសុវត្ថិភាពបន្ថែមដើម្បីប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ។
ដោយឡែក លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការយូនីដូ (UNIDO) មានប្រសាសន៍ថា ផលិតជនផលក្រោយប្រមូលផលស្តីពីអាហារសុវត្ថិភាព រួមមាន ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គាក្រៀម មានសារៈសំខាន់ណាស់ ក្នុងប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក និងប្រទេសជិតខាង។ ជាពិសេសអាហារសុវត្ថិភាពនេះ នឹងត្រូវយកទៅប្រកួតប្រជែងនៅលើទីផ្សារជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


