ព័ត៌មានជាតិ
សិស្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប ត្រៀមខ្លួនសម្រួចចំណេះដឹង ចូលរួមប្រឡងបាក់ឌុប នៅខែវិច្ឆិកាខាងមុខ ដោយរំពឹងបាននិទ្ទេសល្អ
សិស្សានុសិស្ស សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ពួកគេកំពុងតែត្រៀមខ្លួន និងសម្រួចចំណេះដឹង ដើម្បីចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថា “បាក់ឌុប” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។

យុវតី ស៊ឹម សុខលី សិស្សទី ១២ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប បានប្រាប់មកកម្ពុជាថ្មីថា កញ្ញា ត្រៀមខ្លួនបាន ៨៥ ភាគរយ រួចហើយ ដើម្បីចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ។

យុវតី ស៊ឹម សុខលី បន្តទៀតថា សម្រាប់ពេលបច្ចុប្បន្ន ការសិក្សានៅសាលាផ្ទាល់ ត្រូវបានបញ្ចប់មេរៀនសឹងតែគ្រប់មុខវិជ្ជាទៅហើយ។ ដោយឡែក អ្វីដែលនៅសិក្សាបន្ត គឺការធ្វើលំហាត់ និងរំលឹកមេរៀនឡើងវិញតែប៉ុណ្ណោះ។
យុវតីរូបនេះបន្ថែមថា សម្រាប់កញ្ញាផ្ទាល់ នៅពេលប្រឡងខាងមុខនេះ សង្ឃឹមថា នឹងបាននិទ្ទេសមួយល្អប្រសើរសម្រាប់ខ្លួន។ កញ្ញា បន្ថែមថា ចំពោះមុខវិជ្ជាគោលដែលកំពុងសិក្សាបច្ចុប្បន្នមានដូចជា ៖ ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា និង គីមីវិទ្យា គឺ រំពឹងថា នឹងបាននិទ្ទេសល្អ។ ដោយឡែកចំពោះមុខវិជ្ជាមួយទៀតនោះ គឺ ជីវវិទ្យា កញ្ញា មិនហ៊ានរំពឹងខ្ពស់ប៉ុន្មាននោះទេ គ្រាន់តែសង្ឃឹមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ នឹងអាចទទួលបាននិទ្ទេសមួយល្អក្នុងចំណោមនិទ្ទេស A និទ្ទេស B និងនិទ្ទេស C តាមអ្វីដែលអាចធ្វើទៅបាន។
ចំណែក យុវជន ស៊ី តុង សិស្សទី ១២ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប ដូចគ្នា ក៏បានប្រាប់កម្ពុជាថ្មី ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្រាប់រូបគេ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រឡង ហើយអ្វីដែលរំពឹងខ្ពស់នោះ គឺប្ដេជ្ញាប្រឡងយកនិទ្ទេសល្អ។

យុវជន ស៊ី តុង បានបន្ថែមថា មុខវិជ្ជាដែលខ្លួនគិតថាអាចយកនិទ្ទេស A រួមមាន ៖ ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ ចំណែកមុខវិជ្ជាផ្សេងៗ ទៀត យុវជនរូបនេះ រំពឹងថា បានត្រឹមនិទ្ទេស B ឬ និទ្ទេស C តែប៉ុណ្ណោះ។ ទោះបីយ៉ាងណាក៏ដោយ ស៊ី តុង រំពឹងថា ខ្លួននឹងទទួលបាននិទ្ទេសល្អមួយសម្រាប់ខ្លួនឯង នាពេលប្រឡងខាងមុខនេះ៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


