ព័ត៌មានជាតិ
កម្ពុជា ជំរុញសហគ្រាសផលិតកែច្នៃអាហារឱ្យស្របតាមស្តង់ដារសម្រាប់ទីផ្សារជាតិ និងអន្តរជាតិ
គម្រោងប្រឹក្សាយោបល់ និងដំណោះស្រាយបច្ចេកទេស ផ្នែកម្ហូបអាហារ ឬហៅថា TASK Program ក្នុងការរៀបចំ បង្កើតជាមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារកម្ពុជា ដើម្បីបម្រើសេវាកម្ម និងការចែករំលែកចំណេះដឹង ចំណេះធ្វើ និង អភិវឌ្ឍន៍សហគ្រាសប្រកបដោយចីរភាព តាមរយៈការផ្តល់នូវសម្ភារៈបច្ចេកទេស គ្រឿងចក្រ គ្រឿងម៉ាស៊ីន សម្រាប់ ផលិត និងអនុវត្តផ្ទាល់ រួមផ្សំ និងការបង្ហាត់បង្រៀន ការស្រាវជ្រាវ ការពិសោធន៍ ជូនដល់សហគ្រាសផលិត និងកែច្នៃ ម្ហូបអាហារនៅកម្ពុជា។

លោក មាន សុភា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា សម្រាប់គម្រោង TASK Program ដំណាក់កាលទី១ បានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៨ ដល់ ២០២០ ដោយ ផ្តោតគោលដៅតែនៅរាធានីភ្នំពេញប៉ុណ្ណោះ ហើយដែលបានជ្រើសរើសសហគ្រាសម្ហូបអាហារឲ្យចូលរួមចំនួន ១១ មូលដ្ឋាន ជ្រើសចេញពីសហគ្រាសប្រមាណ ១៥០ មូលដ្ឋាន។
ភាពជោគជ័យនៃ គម្រោង TASK Program-I ភាគីកូរ៉េ តាមរយៈ វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) បានបន្តផ្តល់ការគាំទ្រ និងអនុវត្តគម្រោង TASK PROGRAM ដំណាក់កាលទី ២ ចាប់ពីឆ្នាំ ២០២១ ដល់២០២៣ ដោយបានពង្រីកវិសាល ភាពទៅកាន់ខេត្តគោលដៅ បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ ក្នុងនោះមានការចូលរួមពីសហគ្រាស ពីខេត្ត បាត់ដំបងចំនួន ៥ មូលដ្ឋាន ខេត្តសៀមរាប ចំនួន៥ មូលដ្ឋាន ដោយជ្រើសចេញពីសហគ្រាសប្រមាណ ៧០ មូលដ្ឋានក្នុងខេត្តនីមួយៗ និងសហគ្រាសចំនួន ២មូលដ្ឋាន ទៀតក្នុងរាជធានីភ្នំពេញ ដែលធ្លាប់បានទទួលការអនុវត្តក្នុង គម្រោង TASK PROGRAM-I ដោយសហគ្រាសទាំង២ នោះបានកំពុងបន្តពង្រីកមុខផលិតផលរបស់ខ្លួន ដែល តម្រូវឲ្យមានការគាំទ្រពីគម្រោងបន្ត។នេះជាការបញ្ជាក់របស់លោក មាន សុភា។
បន្ថែមពីលើនេះរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ទៀតថា ដោយភាពជោគជ័យនៃការអនុវត្តគម្រោង TASK Program ទាំងពីរដំណាក់កាលនេះហើយ ទើបនៅពេលដ៏ខ្លីនេះ ភាគីកូរ៉េ នឹងបន្តកិច្ចគាំទ្រតាមរយៈការផ្តល់ជំនួយអភិវឌ្ឍផ្លូវការតាមរយៈរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដល់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំបង្កើតជា មជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារកម្ពុជា ហៅកាត់ថា FTC ដែលនឹង ចេញជារូបរាងពិតប្រាកដនាពេលខាងមុខដ៏ខ្លី ក្នុងការបម្រើសេវាកម្ម និងការចែករំលែកចំណេះដឹង ចំណេះធ្វើ និង អភិវឌ្ឍន៍សហគ្រាសប្រកបដោយចីរភាព តាមរយៈការផ្តល់នូវសម្ភារៈបច្ចេកទេស គ្រឿងចក្រ គ្រឿងម៉ាស៊ីន សម្រាប់ ផលិត និងអនុវត្តផ្ទាល់ រួមផ្សំ និងការបង្ហាត់បង្រៀន ការស្រាវជ្រាវ ការពិសោធន៍ ជូនដល់សហគ្រាសផលិត និងកែច្នៃ ម្ហូបអាហារនៅកម្ពុជា។
នាឱកាសនេះដែរ លោក Kim Youngchan នាយកគម្រោង TASK Program និង FTC បានលើកឡើងដូច្នេះ ថាសម្រាប់គម្រោង TASK បានចុះទៅជាក់ស្ដែងតាមមូលដ្ឋានដូចជា ខេត្តបាត់ដំបង, សៀមរាប និងភ្នំពេញផងដែរ។ ជាងនេះទៅ សម្រាប់សហគ្រាសជាសមាជិក ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនៈកិច្ចនៅសាធារណៈរដ្ឋកូរ៉េ ដើម្បីដកស្រង បច្ចេកទេស និងដំណើរផ្សេងទៀត។
លោកបន្ថែមថា បើទោះបីជាគម្រោងនេះបានបញ្ចប់នៅចុងឆ្នាំនេះក៏ដោយ តែតាមរយៈគម្រោងបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវម្ហូបអាហារកម្ពុជា ភាគីកូរ៉េ នឹងបន្តចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មចំណីអាហារនៅក្នុងប្រទេសកម្ពុជា បន្ត៥ឆ្នាំទៀត។
លោកលើកឡើងថា «យើងទាំងអស់គ្នានឹងព្យាយាមបង្កើតជាឱកាស ក៏ដូចជាជំរុញការងារនៅក្នុងគម្រោងនេះ ដើម្បីផ្តល់ ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ក៏ដូចជាសហគ្រាសនានាឱ្យត្រូវតាមតម្រូវការជាក់ស្តែង»។
សូមគូរបញ្ជាក់ថា នៅថ្ងៃទី ១៩ ដល់ ២៥ ខែវិច្ឆិកា ខាងមុខនេះ តាមរយះគម្រោង TASK Program នឹងផ្តល់ឱកាស សម្រាប់សហគ្រាសទាំង ១២មូលដ្ឋាន បានទៅធ្វើទស្សនៈកិច្ចសិក្សា និងចូលរួមការរៀបចំការតាំងពិពណ៍ជាលក្ខណៈ អន្តរជាតិ ផ្នែកឧស្សាហកម្មម្ហូបអាហារ ក៏ដូចជាមានការបង្ហាញផលិតផលបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ នៅសាធារណៈ រដ្ឋកូរ៉េ មុននឹងគម្រោងត្រូវបានបញ្ចប់នាចុងឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ