ព័ត៌មានជាតិ
សហគ្រាសជាង ២ម៉ឺនក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម នឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យអគ្គិសនីកម្ពុជា សិក្សាពីការកាត់បន្ថយថ្លៃភ្លើងដល់សហគ្រាសចំនួន ២១០០ កន្លែង ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីសម្រួលដល់និយោជកទទួលបានប្រាក់ចំណេញ ពង្រីកការវិនិយោគបង្កើតការងារបន្ថែមដល់ពលរដ្ឋខ្មែរ។ សម្តេចណែនាំបែបនេះ នៅក្នុងជំនួបជាមួយកម្មករ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីឱ្យក្រុមនិយោជកសន្សំបានខ្លះយកប្រាក់មកដំឡើងប្រាក់ខែជូនកម្មករ បង្កើនប្រាក់អប្បរមា។
សម្តេច បានបន្ថែមដូច្នេះថា «ទាក់ទងនឹងកិច្ចការងារនេះ ខ្ញុំបានឱ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលក្នុងការអនុគ្រោះតម្លៃអគ្គិសនីក្នុងកម្រិតណាមួយ បើមិនបានគ្រប់សហគ្រាស ក៏បានខ្លះ ពិសេសសហគ្រាសដែលនៅក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលផលិតច្រើន ព្រោះពួកគាត់ត្រូវការប្រើច្រើនដែរ ធ្វើបែបនេះ ដើម្បីពិនិត្យលទ្ធភាពឱ្យពួកគាត់ពង្រីកបន្ថែមទៀត»៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


