ព័ត៌មានជាតិ
ក្រសួងការងារ ណែនាំរោងចក្រ វាយគង ទូងស្គរ ទះប៉ោត គោះត្រដោក អបអរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬ នាយករោងចក្រសហគ្រាសទាំងអស់ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្សព្វផ្សាយនៅថ្ងៃទី ១៩ កញ្ញានេះ បានឲ្យដឹងថា ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ក្រសួង សូមណែនាំដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវជួបជុំគ្នាជាមួយកម្មករនិយោជិតនៅក្នុងបរិវេណសមស្រប នៃទីតាំងរោងចក្រ សហគ្រាសរៀងខ្លួន ដើម្បីធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅថ្ងៃពុធ ទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៧ និង ០០ នាទីព្រឹក ចំនួន ១៥ នាទី ឲ្យបានព្រមៗគ្នា កុំបីអាក់ខានឡើយ។

ក្រសួង បានបន្តថា «អាស្រ័យដូចបានជម្រាបជូនខាងលើ ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ»។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១៧ ខែកញ្ញានេះ បានចេញសេចក្ដីថ្លែងការណ៍ ដើម្បីអបអរសាទរក្រោយការសម្រេចចុះបញ្ជីប្រសាទកោះកេររបស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី ៤៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

តាមរយៈហ្វេសប៊ុក ក្រសួង លើកឡើងថា ជោគជ័យ នៃការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំថ្មីមួយទៀត បន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ ១៩៩២ ២០០៨ និងឆ្នាំ ២០១៧។
ទន្ទឹមនេះ ក្រសួង ក៏បានគូសបញ្ជាក់ពីមហាទិគុណថ្វាយដល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលបានខិតខំតស៊ូព្យាយាមរៀបចំឯកសារចុះបញ្ជីតាំងពីឆ្នាំ ២០១៨ រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូនប្រទេសជាតិមាតុភូមិ។
សម្រាប់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការកសាងប្រាសាទកោះកេររបស់ព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ បានបន្សល់ទុកសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ល្អឯក និងជាអរិយធម៌ដ៏ចំណាស់ដែលជាអត្តសញ្ញាណជាតិប្រកបដោយក្តីមោទនសម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់។
សូមបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីម៉ោង ១២ និង ១៨ នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ១ និង ២៨ នាទី នៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


