ព័ត៌មានជាតិ
ថវិកាជាង ៣៣លានរៀល បានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រីអាវុធហត្ថរាជធានី
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៣៣.៤៣០.០០០រៀល ជូនដល់ គ្រួសារសពលោក វរសេនីយ៍ត្រី ស៊ុន សារ៉ាឌីន មេបញ្ជាការរង អាវុធហត្ថខណ្ឌទួលគោក ជាសមាជិកមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងនោះដែរ ក្នុងនាមជាតំណាង លោកឧត្តមសេនីយ៍ឯកមេបញ្ជាការ ឧត្តមសេនីយ៍ត្រី ស៊ុ គឹមសាន្ត បានសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់សមាជិក ដែលធ្លាប់បានបំពេញភារកិច្ចការងារកន្លងមកនេះ។ ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមនេះដែ រលោកឧត្តមសេនីយ៍ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ជូនចំពោះក្រុមគ្រួសារសព ផងដែរ៕


អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស