ព័ត៌មានជាតិ
ទឹកជំនន់ប៉ះពាល់ពលរដ្ឋជាង ៦ ពាន់គ្រួសារ លិចផ្ទះជាង ២ ពាន់ខ្នង និងដំណាំស្រូវជាង ៥ ពាន់ហិតា
ទឹកជំនន់ទន្លេមេគង្គក្នុងរយៈពេល ១ សប្តាហ៍នេះ បានបង្កឲ្យប៉ះពាល់ដល់ខេត្តចំនួន ៤ ប៉ះពាល់ប្រជាពលរដ្ឋជាង ៦ ពាន់គ្រួសារ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពជាង ២២០ គ្រួសារ លិចផ្ទះជាង ២ ពាន់ខ្នង និងប៉ះពាល់ដំណាំស្រូវជាង ៥ ពាន់ហិតា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២២ កញ្ញានេះថា រយៈពេលមួយសប្ដាហ៍នេះ ទឹកជំនន់ទន្លេមេគង្គ បានហក់ឡើងបណ្តាលឲ្យប៉ះពាល់ដល់ខេត្តចំនួន ៤ ស្មើនឹង ១៨ ក្រុង ស្រុក និង ៧០ ឃុំ សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៦ ៤២០ គ្រួសារ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន ២២៧ គ្រួសារ លិចផ្ទះ ២ ៣៥៥ ខ្នង និងដំណាំស្រូវចំនួន ៥ ០១៦ ហិកតា។

លោកបានបន្តថា ក្នុងនោះខេត្តក្រចេះប៉ះពាល់ ៥ ក្រុង ស្រុក ២៧ ឃុំ សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ១ ៤៥៣ គ្រួសារ ផ្ទះលិច ២៧៩ ខ្នង ដំណាំស្រូវ ៩៣០ ហិតា និងដំណាំរួមផ្សំ ១២៧ ហិតា។ ខេត្តកំពង់ធំប៉ះពាល់ ៥ ក្រុង ស្រុក ៣០ ឃុំ សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៣ ៨២២ គ្រួសារ លិចផ្ទះ ១ ៩២៦ ខ្នង ជម្លៀសប្រជាពលរដ្ឋ ១២៤ គ្រួសារ ដំណាំស្រូវ ២ ៩២៧ ហិតា ក្នុងនោះស្រុកស្ទោងរងប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយប៉ះពាល់ស្រូវប្រជាពលរដ្ឋចំនួន ១ ០៨៣ គ្រួសារ។ ខេត្តព្រះវិហារប៉ះពាល់ ៦ ក្រុង ស្រុក ១០ ឃុំ សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៧២៧ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ៣៥ គ្រួសារ លិចផ្ទះ ១៥០ ខ្នង និងដំណាំស្រូវ ៩៥៧ ហិតា និងខេត្តត្បូងឃ្មុំប៉ះពាល់ ២ ក្រុង ស្រុក ៣ ឃុំ សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤១៨ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ៦៨ គ្រួសារ និងដំណាំស្រូវ ២០២ ហិតា។

លោកបានបន្តទៀតថា រហូតមកដល់ពេលនេះ ស្ថានភាពទឹកជំនន់នៅតាមបណ្ដាខេត្តទាំងនោះបានស្រកចុះជាបណ្តើរៗ វិញហើយ មិនបានបង្កការគំរាមកំហែងធ្ងន់ធ្ងរអ្វីនៅឡើយទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ បានប៉ះពាល់ដល់រាជធានី-ខេត្ត ចំនួន ១៩ ក្នុងនោះរួមមាន ខេត្តពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ចាម ព្រះវិហារ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត កែប កោះកុង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ បណ្ដាលឲ្យប៉ះពាល់ដល់ប្រជាជនចំនួន ២១ ១០៥ គ្រួសារ ជម្លៀស ១ ៧៤៥ គ្រួសារ ស្លាប់ ៤ នាក់ នៅកំពត ២ នាក់ កំពង់ឆ្នាំងម្នាក់ និងរាជធានីភ្នំពេញម្នាក់ របួស ៦ នាក់ ជម្លៀសសត្វពាហណៈ ២៤០ ក្បាល ងាប់ ៣ ក្បាល ប៉ះពាល់ផ្ទះ ១៣ ៣៧០ ខ្នង ខូចខាតផ្ទះ ១០៦ ខ្នង សាលារៀន ៤១ កន្លែង និងវត្ត ១៥ វត្ត។ ប៉ះពាល់សន្ទូង ១៧ ៩០២ ហិតា ខូចខាត ៤ ៤៥៨ ហិតា សំណាប ១៧៩ ហិតា ដំណាំរួមផ្សំ ២ ៥២៣ ហិតា ខូចខាត ១ ១៧៣ ហិតា ផ្លូវជាតិ និងផ្លូវបេតុង ៣ ០៧៤ ម៉ែត្រ ផ្លូវលំជនបទ ៩៨ ៥៣៨ ម៉ែត្រ ស្ពាន ៣៤ កន្លែង ទំនប់ ១១ ៩៩៤ ម៉ែត្រ និងបាក់ច្រាំង ៥១៥ ម៉ែត្រ។ ប៉ុន្តែអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ បានចាត់វិធានការជួសជុលផ្លូវថ្នល់រងការខូចខាតជាបណ្តើរៗ និងស្ដារផលដំណាំផ្សេងៗ ឡើងវិញផងដែរ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


