ព័ត៌មានជាតិ
សហជីព និងនិយោជកបង្ហាញភាពពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលកម្មករថ្មីសម្រាប់ឆ្នាំ២០២៤
ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជកបានបង្ហាញនូវភាពពេញចិត្តយ៉ាងខ្លាំងចំពោះការដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតថ្មីចំនួន២០៤ដុល្លារក្នុង១ខែ ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។

លោក គឹម ចាន់សំណាង តំណាងភាគីសហជីពបានឱ្យដឹងថា «សម្រាប់តួលេខប្រាក់ឈ្នួល២០៤ដុល្លារនេះ គឺភាគីសហជីពមានការពេញចិត្តទាំងអស់គ្នាដោយសារជាធម្មតាការដំឡើងប្រាក់ឈ្នួល គឺតែងតែស្រាវជ្រាវទាក់ទិននឹងទឡ្ហីការ
ណ៍ទាំង៧ចំណុច។ ប៉ុន្តែយ៉ាងណាក៏ដោយយើងក៏ត្រូវពិនិត្យលើការប្រកួតប្រជែងជាមួយប្រទេសជិតខាងដែរ។ បើក្នុងករណីដែលយើងដឹងថាស្ថានភាពនៅកម្ពុជាយើងក៏ដូចជាពិភពលោកទាំងមូលមានការប៉ះពាល់យើងមិនអាចយកតួលេខដែលខ្ពស់ពេកអាចធ្វើឱ្យការបញ្ចាទិញកាត់បន្ថយនោះទេ។ ដូច្នេះជាហេតុនាំឱ្យសហជីពទាំងអស់គ្នាត្រូវពិចារណាចុងក្រោយថាតើត្រូវបោះឆ្នោតយកតួលេខមួយណាដែលជាតួលេខមួយអាចបង្កើនការងារដល់បងប្អូនកម្មករកម្មការិនី»។

លោកសង្ឃឹមថា ការបញ្ជាទិញនឹងមានការកើនឡើងហើយបងប្អូននៅក្នុងគ្រួសារនីមួយៗ នឹងមានសមាជិកគ្រួសារទទួលបានការងារធ្វើកាន់តែច្រើនជីវភាពក៏កាន់តែកើនឡើងជាបន្តបន្ទាប់។ លោកបានបន្តទៀតថា «ខ្ញុំជឿថា បងប្អូនកម្មករភាគច្រើននឹងចូលរួមអបអរសាទរព្រោះថាបច្ចុប្បន្ននេះក្រុមការងារសហជីពយើងក៏បានចុះក្តាប់ទទួលព័ត៍មានពីបងប្អូនកម្មករគឺគាត់ចង់បានការងារធ្វើ»។

ចំណែកឧកញ៉ា ណាង សុធី តំណាងភាគីនិយោជកក៏បានលើកឡើងដែរថា តួលេខ២០៤ដុល្លារនេះជាគោលជំហរភាគីនិយោជកអាចទទួលយកបានដោយរីករាយ និងខិតខំព្យាយាមបំពេញភារកិច្ចឱ្យបានល្អជូនកម្មករនិយោជិត។ យ៉ាងណាក៏ដោយឧកញ៉ា ណាង សុធី ទទួលស្គាល់ថា ការតម្លើង២០៤ដុល្លារវាក៏ប៉ះពាល់ដែរតែយើងក៏បានសម្របសម្រួលពី
រាជរដ្ឋាភិបាលលើការបញ្ចុះបន្ថយភស្តុភារកម្មលើអត្រាមួយហើយភាគីនិយោជកសួមអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយសម្របសម្រួលការងារនេះ។
គួរបញ្ជាក់ថា ភាគីសហជីពបានដាក់សំណើរឱ្យរដ្ឋាភិបាលជួយសម្រួលបញ្ចុះភស្តភារកម្មប្រមាណ៣៥%ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្មប្រចាំថ្ងៃ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


