Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងមានភ្លៀងធ្លាក់ដោយសារបាតុភូត ITCZ

បានផុស

នៅ

ក្រសួងធនទានទឹក និងឧតុនិយមបានប្រកាសថា នៅក្នុងថ្ងៃបន្តបន្ទាប់នេះប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុភូតនេះ នឹងធ្វើឱ្យបណ្ដាខេត្តនៅភាគពាយ័ព្យ ភាគខាងជើង និងភាគឦសាន្តអាចមានភ្លៀងធ្លាក់ក្នុងទំហំគ្របដណ្ដប់លើផ្ទៃដីពី ៣០-៤០ ភាគរយ ខណៈរាជធានី និងបណ្ដារខេត្តនៅភាគខាងត្បូង និងខាងកើតជាប់ប្រទេស​វៀតណាម និងតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរជាមួយនឹងទំហំភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៦០-៨០ ភាគរយ។

ដោយឡែកនៅសមុទ្រប៉ាស៊ីហ្វិកឯណោះវិញ ព្យុះទី១៤ ឈ្មោះ កយនុយ “Koinu” បាននឹងកំពុងដើរតម្រង់ឆ្ពោះមក​ភាគអាគ្នេយ៍ប្រទេសចិន។

តាមការព្យាករណ៍ព្យុះនេះនឹងដើចូលដល់កោះហុងកុងនៅថ្ងៃទី៦ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម