ព័ត៌មានជាតិ
អ្នកលក់ចាបក្បែរលោកតាដំបងក្រញូងថ្ងូរលក់មិនបាច់ រកលុយបង់ថ្លៃឆ័ត្រមិនបាន
បច្ចុប្បន្ន បរិវេណជុំវិញរូបសំណាកលោកតាដំបងក្រញូងត្រូវបានជួសជុល និងកែលម្អដើម្បីឲ្យមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ល្អ ទាំងការចតយានយន្តក៏ដូចជាការលក់សំណែនផ្សេងៗ សម្រាប់ប្រជាពលរដ្ឋដែលចង់ទៅបែរបន់ឬប៉ងប្រាថ្នាអ្វីមួយនៅចំពោះមុខរូបសំណាកលោកតាដំបងក្រញូង។

ដោយឡែកស្ត្រីម្នាក់ដែលរស់នៅភូមិអូរចារ សង្កាត់អូចារក្រុងបាត់ដំបង បានប្រកបមុខរបរលក់សត្វចាបនៅខាងមុខលោកតាដំបងក្រញូង អស់រយៈពេលជាង ២០ ឆ្នាំមក។ ពីមុនធ្លាប់លក់នៅលើខឿនខាងមុខព្រះភ័ក្រ្តផ្ទាល់ ងាយស្រួលដល់ប្រជាពលរដ្ឋដែលឡើងមកអុជធូបបែរបន់ និងមានបំណងប្រាថ្នាដោះលែងសត្វបានឃើញលក់ផ្ទាល់អាចរកបានប្រាក់ចំណូលសមរម្យ ដើម្បីទប់ទល់និងជីវភាពប្រចាំថ្ងៃ។
យ៉ាងណាមិញ បើស្ត្រីរូបនេះនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីមានការជួសជុលនិងកែលម្អបរិវេណជុំវិញរូបសំណាក់លោកតាដំបងក្រញូងរួចមក គឺមានអ្នកដេញថ្លៃក្នុងការគ្រប់គ្រងនិងយកប្រាក់ឈ្នួលថ្លៃលក់ទំនិញគ្រប់យ៉ាងនៅជុំវិញរូបសំណាក ដូចជាលក់ផ្លែឈើ ដូងខ្ចី ចេកទុំសត្វចាប និងរូបថតរូបសំណាងលោកតាជាដើម ដោយអ្នកដេញថ្លៃនោះប្រមូលលុយមួយសប្តាហ៍ឬមួយខែទៅតាមមុខរបរនីមួយៗ។

បើតាមការរៀបរាប់ពីអ្នកលក់សត្វចាបរូបនេះ គាត់ត្រូវបានគេប្រមូលក្នុងមួយសប្តាហ៍ម្ដងក្នុងតម្លៃ ៣ មុឺនរៀល។ ចំពោះផលវិបាកគឺគេមិនអនុញ្ញាតឲ្យគាត់យកសត្វចាបទៅលក់នៅចំពោះមុខលោកតាឡើយ ដោយឲ្យលក់នៅក្រោមឆ័ត្រក្បែរជ្រុងសាលាម្ខាងថ្នល់ ហេតុដូច្នេះហើយទើបធ្វើឲ្យអ្នកដែលមកបែរបន់មិនអាចមើលឃើញការលក់ចាបរបស់គាត់ឡើយគឺមានថ្ងៃខ្លះសឹងតែលក់ចាបមួយគូមិនបានផង ហើយក៏ពិបាកនឹងរកលុយសម្រាប់បង់ថ្លៃឆ័ត្រនេះដែរគឺនិយាយឲ្យចំលក់ដាច់ខ្លះតែក្នុងថ្ងៃសីលតែប៉ុណ្ណោះ។
ស្រ្តីរូបនេះបានបន្តថា ដំបូងឡើយអ្នកដេញថ្លៃបានមកហាមគាត់មិនឲ្យលក់សត្វចាបដោយគេលើឡើងថា ចង់លុបបំបាត់ការជួញដូរសត្វព្រៃ ប៉ុន្តែគាត់បានតបវិញថាការលក់សត្វចាបនេះជាជំនឿរបស់ប្រជាពលរដ្ឋខ្មែរតាំងពីយូរលង់ណាស់មកហើយ ដែលមិនអាចលុបបំបាត់បានទេ ព្រោះពលរដ្ឋខ្លះត្រូវមករកទិញចាបដើម្បីព្រលែងឲ្យមានសេរីភាពដើម្បីដោះទុក្ខសោកចង្រៃចេញពីខ្លួនរបស់គេផង ដូច្នេះហើយទើបគេព្រមឲ្យលក់ឡើងវិញ។ ប៉ុន្តែទីតាំងដែលឲ្យលក់គឺនៅម្ខាងថ្នល់នៃជ្រុងរបងសាលាក្រោយឆ័ត្រដែលពិបាកក្នុងការលក់ដូរ ព្រោះគេមើលមិនឃើញហើយគាត់ក៏ទទូចសុំឱ្យមានការលើកលែងឬបញ្ចុះតម្លៃបន្ថែមទៀតដោយសារការលក់មិនដាច់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


