Connect with us

ព័ត៌មានជាតិ

សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ធ្វើពិធីបើកបវេសនកាលថ្នាក់ភាសាចិន ឆ្នាំ២០២៣

បានផុស

នៅ

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា បានសហការរៀបចំពិធីបើកបវេសនកាលថ្នាក់ភាសាចិន ដោយមានការចូលរួមពីសំណាក់នាយកវិទ្យាស្ថានខុងជឺ គ្រូឧទ្ទេស(ភាសាចិន) និងសិក្ខាកាមដែលជាមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសំដៅលើបុព្វហេតុក្នុងការពង្រឹងសមត្ថភាពផ្នែកភាសាចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា នេះគឺជាឆ្នាំទី៧ហើយដែលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបង្កើតថ្នាក់រៀនជាភាសាចិន។ យ៉ាងណាមិញវិទ្យាស្ថានខុងជឺ ពិតជាបានដើរតួនាទីសំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍នូវមូលធនបញ្ញារបស់កម្ពុជា ហើយតាមរយៈនៃភាសាចិន នឹងអាចឲ្យយុវជន និងមន្រ្តីរាជការកម្ពុជា មានឱកាសក្នុងការចាប់យកនូវការសិក្សាកម្រិតជាតិ ដល់កម្រិតអន្តរជាតិ ក៏ដូចជាពង្រីកបន្ថែមនូវគុណវុឌ្ឍិសិក្សារបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤ចុចសូន្យ ក៏ដូចជា សេដ្ឋកិច្ចDigital ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម