ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យទីតាំងរំដោះទឹកដល់អតីតយុទ្ធជន នៅស្រុករមាសហែក
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានចុះពិនិត្យទីតាំងរំដោះទឹក ដល់អតីតយុទ្ធជន នៅផ្ទះ៤០០ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នេះ។

ការចុះពិនិត្យនេះ មានការចូលរួមពីលោក អភិបាលស្រុករមាសហែក លោកស្រីមេឃុំ លោកមេភូមិ កងកម្លាំងទាំង ៣ប្រភេទ និងអ្នកដែរពាក់ព័ន្ធជាច្រើនទៀត។ លោក ម៉ែន អេង បានឱ្យអាជ្ញាធរស្រុកសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីជួយសម្រួល និងរៀបចំកាយប្រឡាយ ដាក់លូ រំដោះទឹកចេញឲ្យបានឆាប់ កុំឲ្យប៉ះពាល់ដល់ដាំណាំរបស់ពលរដ្ឋដែលរស់នៅផ្ទះ៤០០ខ្នងនេះ។ ចំណែក ក្រុមហ៊ុនដែលទទួលធ្វើការកាយប្រឡាយ ដាក់លូ អមសងខាងផ្លូវ ត្រូវធានាអោយបាននូវគុណភាពល្អ យូរអង្វែង។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដល់អាជ្ញាធរស្រុក ត្រូវជំរុញឲ្យពួកគាត់ខិតខំ ដំណាំឲ្យបានច្រើន ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃ៕



អត្ថបទ៖ ភក្ដី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


