Connect with us

ព័ត៌មានជាតិ

ចំណូល​ពី​តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុចាក់​ចូលសេដ្ឋកិច្ច​ខេត្ត ១០ លាន​ដុល្លារ​ក្នុង​មួយ​ខែ

បានផុស

នៅ

​តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេសនៅ​ខេត្តព្រះសីហនុ ជាក្បាលម៉ាស៊ីនដើម្បីជំរុញ​កំណើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្តភាគនិរតី​មួយ​នេះ។

លើកឡើង​នៅ​ក្នុ​ងកិច្ចប្រជុំមួយ​ជាមួយ​ថ្នាក់ដឹកនាំ​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ​កាលពី​ពេល​ថ្មីៗ​នេះ លោក​គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​​ដឹង​ថា ​ដំណើរការ​តំបន់​សេដ្ឋកិច្ច​ពិសេស​​ក្រុង​ព្រះសីហនុ​ បាន​រួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចដល់បុគ្គលិក កម្មករ និងស្រូបយកថវិកាក្នុងមួយខែជាង ១០ លានដុល្លារអាមេរិកចូលក្នុង​សហគមន៍​មូលដ្ឋានប្រជាពលរដ្ឋ ហើយ​ដែល​បាន​​ធ្វើការបង្វិលចូល​ដល់​ការអភិវឌ្ឍ​ដល់​ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាល​ខេត្ត​បាន​អះអាងថា ​តំបន់សេដ្ចកិច្ចពិសេសក្រុងព្រះសីហនុ គឺ​ជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើន​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្តព្រះសីហនុ។

លោក Liu Lianchi អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបាន​បញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ​​ទាក់ទាញសហគ្រាសចំនួន ១៧៥ គិតត្រឹម ៩ ខែ ដើមឆ្នាំ២០២៣ ហើយ​ទំហំការនាំចេញនាំចូលមានការកើនឡើង ២០ ភាគរយ។

លោកបានលើកឡើងពី​ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសរដ្ឋបាលខេត្តព្រះសីហនុដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែល​បាន​ធ្វើតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

យ៉ាងណាមិញ លោក Liu Lianchi ក៏លើកឡើង​ពី​បញ្ហា​ប្រឈម​​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​ដូចជា​តម្លៃ​អគ្គិសនី ការដឹកជញ្ជូននៅតែខ្ពស់ ទន្ទឹមនោះក៏​ជួបបញ្ហាតម្លៃ​ទឹកស្អាតមានការឡើងថ្លៃ ដោយ​ស្នើ​ឲ្យ​អភិបាលជួយសម្របសម្រួល។

ឆ្លើយតប​ការ​លើកឡើង​នេះ លោក គួច ចំរើន​ បាន​បង្ហាញ​ពីគោលនយោបាយ​របស់​រាជរដ្ឋាភិបាលអាណត្តិទី ៧ លើ​ការ​លើកទឹកចិត្តដល់អ្នកវិនិយោគក្នុងនោះក៏​មាន​ការកាត់បន្ថយថ្លៃ​អគ្គិសនី ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជា​ក្រោយបញ្ចប់​ពី​វិបត្តិ​កូវីដ​១៩។

នៅ​ក្នុងឱកាសដឹកនាំកិច្ចប្រជុំដោះស្រាយករណីតម្លៃថ្លៃប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ​នៅសាលាខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបាន​គូស​បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ មាន​គោល​នយោបាយ​​បញ្ចុះថ្លៃ​អគ្គិសនី និង​ទឹកស្អាត​ក៏​មិន​ត្រូវ​ឡើង​ថ្លៃ​ដែរ ព្រោះតំបន់សេដ្ចកិច្ចពិសេសក្រុងព្រះសីហនុ ជាក្បាលម៉ាស៊ីនជំរុញ​កំណើន​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្រាប់ខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម