ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ទទួលបានពានរង្វាន់កោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក
កាលពីល្ងាចថ្ងៃទី២ ខែ ឆ្នាំតុលា ឆ្នាំ២០២៣ នេះ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) បានប្រកាសផ្តល់ពានរង្វាន់កោតសរសើរ (AIBD Appreciation Award) ដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឱកាសនៃការប្រារព្ធពិធីបើកនៃមហាសន្និបាតលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ខ្លួនដែលបាននិងកំពុងប្រារព្វធ្វើឡើងនៅក្នុងប្រទេសម៉ូរីហ្សឹស (Mauritius) ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

ការប្រគល់ពានរង្វាន់កោតសរសើរ AIBD Appreciation Award នេះ ត្រូវបានប្រគល់ជូនដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានអញ្ជើញទៅចូលរួម និងដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ (Executive Board) នៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិកដែលបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ។

លោកស្រី ហ្វីឡូណេម៉ា ង៉ាណាប្រាហ្គាសាម (Philonema Gnanapragasam) នាយកប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន២៦ នៅអាស៊ី-ប៉ាស៊ីហ្វិកជាសមាជិក បានមានប្រសាសន៍ថា វិទ្យាស្ថាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងជួយដល់វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេស គឺនៅក្នុងអំឡុងពេលដ៏លំបាកបំផុតនៅពេលដែលពិភពលោកកំពុងរងនូវជំងឺកូវីដ ១៩។

លោកស្រីបានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងបន្តជួយជ្រោមជ្រែងដល់វិទ្យាស្ថាន ជាបន្តទៅទៀត ក្នុងការជួយដល់ប្រទេសសមាជិកទាំងអស់ក្នុងការអភិវឌ្ឍវិស័យផ្សាយសោតទស្សន៍ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយទាំងមូល ជាពិសេសនៅពេលដែលពិភពលោក កំពុងវិវឌ្ឍទៅរកបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយ។
AIBD បានប្រកាសផ្តល់ពានរង្វាន់ កោតសរសើរ AIBD Appreciation Award ជូនដល់តែប្រទេសចំនួនពីរប៉ុណ្ណោះ ក្នុងចំណោច ២៦ ប្រទេស គឺព្រះរាជាណាចក្រកម្ពុជា និងប្រទេសឥណ្ឌា៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


