Connect with us

ព័ត៌មានជាតិ

ស្បៃមុងជាង១ពាន់ម៉ែត្រ ត្រូវបានមន្ត្រីជំនាញកម្ទេចចោល ក្នុងបឹងជ្រោយ ខេត្តកំពង់ចាម

បានផុស

នៅ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកងកម្លាំងសមត្ថកិច្ច បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងបឹងជ្រោយ  ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នារដូវត្រីពងកូន។ នៅក្នុងការចុះបង្រ្កាបបទល្មើសនេសាទថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងមន្ត្រីជំនាញជាច្រើនរូបទៀត បានបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន ២ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបញ្ជាក់ឲ្យដឹងថាប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានធ្វើការរុះរើ និងកាត់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង ដោយក្នុងនោះមានការបង្ក្រាបនៅក្នុងភូមិសាស្ត្របឹងជ្រោយ ស្ថិតឃុំសូទិព្វ ស្រុកជើងព្រៃ រួមមានឧបករណ៍ លូស្បៃមុងចំនួន២០មាត់ធំៗ របាំងស្បៃមុងចំនួន៤កន្លែង សរុបប្រវែង១០០០ម៉ែត្រ បង្គោលចម្រឹងចំនួន៣០០ដើម និងធ្វើការព្រលែងកូនត្រីចម្រុះ៥៧គីឡូក្រាម។

លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា កងកម្លាំងសមត្ថកិច្ច អនុវត្តដោយគ្មានការលើកលែងចំពោះបុគ្គលដែលប្រព្រឹត្តខុសច្បាប់ ហើយអ្នកជំនាញក៏អំពាវនាវបន្ថែមដល់អ្នកនេសាទ ដែលរស់នៅតាមតំបន់ទន្លេ បឹង បួរ ព្រែក និងប្រភពត្រីពង សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងធ្វើយ៉ាងណាថែរក្សាតំបន់ជំរកត្រីពងកូន រួមគ្នានេសាទឲ្យបានត្រឹមត្រូវទៅតាមច្បាប់ជលផលដែលបានកំណត់។ អ្នកនេសាទក៏សំណូមពរ អភិបាលខេត្ត មេត្តាជួយបង្ក្រាបកន្លែងល្មើសច្បាប់នេសាទឱ្យអស់ផង ព្រោះប្រជានេសាទជាលក្ខណៈគ្រួសារសឹងរកត្រីបរិភោគមិនបានទេ បើនេសាទតាមប្រពៃណីនោះ៕

អត្ថបទ និង រូបភាព៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម