ព័ត៌មានជាតិ
លោក ង៉ែត ជូ៖ ដើម្បីជំរុញវិស័យទេសចរណ៍ ឱ្យមានកំណើន កម្ពុជាគួរកសាងម៉ាកយីហោ បន្សាបព័ត៌មានអវិជ្ជមាន
អ្នកជំនាញបានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាននៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងវិស័យទេសចរណ៍ មិន បានធ្វើឱ្យកម្ពុជាចំណេញនោះទេ។ ផ្ទុយទៅវិញ បែរជារួមចំណែកទាញទម្លាក់កម្ពុជា ថែមទៀត ស្របពេលដែលប្រទេស ជិតខាងកំពុងតែស្រូបទាញភ្ញៀវទេសចរយ៉ាងគគ្រឹកគគ្រេង។

ប្រទេសកម្ពុជាមានទាំងសម្បត្តិវប្បធម៌ និងធម្មជាតិដ៏វិចិត្រ អ្វីដែលយើងត្រូវធ្វើជាអាទិភាពនោះគឺ កសាងម៉ាកយីហោ របស់ខ្លួន នៅលើឆាកអន្តរជាតិឡើងវិញ។ នេះជាការលើកឡើងរបស់លោក ង៉ែត ជូ។
លោក ង៉ែត ជូ ជាអ្នកវិនិយោគ និងជាអ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ដើម្បីជំរុញវិស័យទេសចរណ៍ ឱ្យកាន់តែ មានកំណើននោះ រដ្ឋាភិបាលគួរជួលក្រុមហ៊ុនដែលមានវិជ្ជាជីវៈ និងជំនាញផ្នែកកសាងម៉ាកយីហោរបស់ប្រទេសឱ្យធ្វើ ការសិក្សា និងលើកជាយុទ្ធសាស្ត្រថ្នាក់ជាតិ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយក្រោមពាក្យស្លោកខ្លីដែលមានន័យ វិជ្ជ មានដូចជា «ដែនដីនៃស្នាមញញឹម ដែនដីនៃក្តីសង្ឃឹម ដែនដីនៃភាពរីករាយ»។ ការកសាងម៉ាកយីហោកម្ពុជាឡើងវិញ គឺដើម្បីបន្សាបនូវព័ត៌មានអវិជ្ជមានទាំងឡាយ ដែលមានកន្លងមកដូចជា៖ តំបន់វាលពិឃាត (killing field) ដែនដី នៃគ្រាប់មីន (land mine) ប្រទេសដែលមានឧក្រិដ្ឋកម្មផ្នែកបច្ចេកវិទ្យា ជាដើម។
លោក បន្តទៀតថា ការសិក្សាវាយតម្លៃ ទទួលស្គាល់ និងដោះស្រាយនូវបញ្ហាអសកម្ម ឬព័ត៌មានអវិជ្ជមាននានា, កសាង កញ្ចប់សេវាកម្ម និងផលិតផលសំបូរបែប, ផ្តល់នូវសេវាបដិសណ្ឋារកិច្ចដោយក្តីញញឹម ងាយស្រួល រហ័ស និងប្រកប ដោយភាពកក់ក្តៅ, ផ្តល់នូវការទាក់ទាញដទៃទៀត ដើម្បីមានភាពប្រកួតប្រជែង និងប្រទេសជិតខាង ដូចជា លើកលែង តម្លៃទិដ្ឋការសម្រាប់ភ្ញៀវដែលស្នាក់នៅលើសពី១សប្តាហ៍។
លើសពីនេះទៀត លោកថា សាធារណជន បង្វែរការផ្សព្វផ្សាយរបស់បណ្តាញផ្សព្វផ្សាយរដ្ឋ ឯកជន មកជាការលើក កម្ពស់វប្បធម៌ ធម្មជាតិ បរិស្ថាន អនាម័យ តម្លៃនៃការរស់នៅបែបសង្គម ដែលមានអារ្យធម៌ ការគោរពច្បាប់ សុជីវធម៌ និងការបដិសណ្ឋារកិច្ច ជាដើម។
ខ្មែរប្រែថា ដែនដីសុវណ្ណភូមិ ឬក្នុងទម្រង់នៃពាក្យថ្មីដែលយើងនិយមឮគេហៅថា មានមាសខ្វះក្រដាសខ្ចប់។ ស្តាប់ទៅ ហាក់ដូចជាអវិជ្ជមានសម្រាប់ខ្ញុំ តែខ្ញុំមានគំនិតសុទិដ្ឋិនិយមហើយគិតថាវាជាឱកាសសម្រាប់កម្ពុជា ប្រសិនបើយើងចេះ ខ្ចប់មាសដ៏ល្អឯកនេះឱ្យបានត្រឹមត្រូវ។ នេះជាការគូសបញ្ជាក់របស់លោក ង៉ែត ជូ។
ទោះយ៉ាងណា មានការរំពឹងថា ក្រោយពីកម្ពុជា ដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមអង្គរ នាពាក់ កណ្តាលខែតុលា ខាងមុខនេះ វិស័យវិស័យទេសចរណ៍កម្ពុជា នឹងទាក់ទាញបានភ្ញៀវទេសចរពីប្រទេសឆ្ងាយៗ ហោះចូលមកត្រង់កាន់តែច្រើន។
រយៈពេល៨ខែ នៃដើមឆ្នាំ២០២៣នេះ ភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា កើនឡើង ២៥០,៨% បើធៀបរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


