សន្តិសុខសង្គម
មុខសញ្ញា២៩នាក់ ក្នុងបទល្មើស១១ករណី ត្រូវបានបង្ហាញមុខមុនពេលបញ្ជូនទៅតុលាការ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទបង្ហាញមុខក្រុមជនសង្ស័យដែលជាមុខសញ្ញាលើបទល្មើស១១ករណីផ្សេងគ្នា ក្រោយពេលបង្ក្រាបបាននាពេលកន្លងមក។ ក្រុមជនសង្ស័យដែលត្រូវបង្ហាញមុខនៅពេលនេះ គឺជាមុខសញ្ញាពាក់ព័ន្ធបទល្មើស លួច ប្លន់ អំពីលក់-ដូរមនុស្ស-ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានអោយដឹងថា ក្រុមមុខសញ្ញាទាំងនេះត្រូវបានបង្ក្រាបរយៈពេល៣ថ្ងៃ គិតពីថ្ងៃ៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាប សរុប ១១ករណី ឃាត់ ២៩នាក់ សារធាតុញៀន ៧នាក់ និងជាមុខសញ្ញាចាស់ ក្នុងនោះមាន (លួច ០៦ករណី ឃាត់ ០៨នាក់, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ០៣ករណី ឃាត់ ១២នាក់,ប្លន់ ០១ករណី ឃាត់ ០៣នាក់, អំពីលក់-ដូរមនុស្ស-ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ០១ករណី ឃាត់ខ្លួន ០៧នាក់ ។

លោកស្នងការរងបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ មានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្រ្កាបបាន៣ករណី នគរបាលខណ្ឌពោធិ៍សែនជ័យ ១ករណី នគរបាលខណ្ឌដង្កោ ១ករណី នគរបាលខណ្ឌកំបូល ១ករណី, នគរបាលខណ្ឌមានជ័យ ២ករណី, និងនគរបាលខណ្ឌចំការមន ១ករណី។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់តាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន