ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីលោក វីល្លាម ហ្គ័ង បញ្ចេញសារសម្លេងពីក្នុងមណ្ឌលអប់រំ
អគ្គនាយកដ្ឋានពន្ធនាគារ ចេញមកបំភ្លឺជុំវិញករណីលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លាម ហ្គ័ង បញ្ចេញសារសម្លេងពីក្នុងមណ្ឌលអប់រំកែប្រែទី១ ដោយក្នុងនោះ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់វិធានការចាំបាច់ចំនួនពីរចំណុច។

ការចាត់វិធានការនេះ បន្ទាប់ពីពិរុទ្ធជន វីល្លាម ហ្គ័ង បានបញ្ចេញសារនយោបាយពីក្នុងមណ្ឌលអប់រំកែប្រែទី១ និងត្រូវបានយកទៅបង្ហោះតាមបណ្តាញសង្គម កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។
ជុំវិញករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈសេចក្ដីបំភ្លឺនៅថ្ងៃទី១៧ ខែតុលានេះ បានឱ្យដឹងថា តាមការស្រាវជ្រាវពីមន្ត្រីជំនាញទូរគមនាគមន៍ សារសម្លេងទាំងស្រុងខាងលើត្រូវបានបញ្ចេញតាមប្រព័ន្ធទូរស័ព្ទអចល័ត (ជាប់ជញ្ជាំង) សម្រាប់ជនជាប់ឃុំប្រើប្រាស់ស្របច្បាប់ កាលពីវេលាម៉ោង ១៥.៤៧នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ពីអគារ “ក” នៃមណ្ឌលអប់រំកែប្រែទី១ ទៅកាន់ឈ្មោះ មាស សុភ័ក្រ្ត ដែលជាប្រធានស្តីទីគណបក្សខ្មែរក្រោក ទូរស័ព្ទលេខ ០៨៧ ៣៣៣ ៣៦២ និងត្រូវបានឈ្មោះនេះថតទុកក្នុងពេលសន្ទនា និងយកទៅបង្ហោះចែកចាយលើគណនីបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
ដោយពិនិត្យឃើញថា ទង្វើនេះជាសកម្មភាពល្មើសច្បាប់ ដូចមានចែងក្នុងចំណុចទី៦ មាត្រា៦ ថ្មី (ពីរ) នៃច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ (ឆ្នាំ២០១៧) និងជាសកម្មភាពល្មើសបទបញ្ជាផ្ទៃក្នុងពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបានចាត់វិធានការចាំបាច់ចំនួនពីរ។
ទី១គឺ អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើបុគ្គលឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងឈ្មោះ មាស សុភ័ក្ត្រ ប្រធានស្តីទី គណបក្សខ្មែរ ក្រោក ករណីប្រើប្រាស់សារសម្លេង និងរូបភាពទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមឱ្យធ្វើសកម្មភាព ដើម្បីជាប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយខ្លួន។
ទី២ សម្រេចដាក់វិន័យជនជាប់ឃុំឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ឱ្យនៅក្នុងបន្ទប់ដោយដាក់វិន័យហាមប្រើប្រាស់ប្រព័ន្ធទូរស័ព្ទអចល័ត និងមិនអនុញ្ញាតជួបសួរសុខទុក្ខជាមួយញាតិមិត្តខាងក្រៅ រយៈពេល០២សប្តាហ៍ ចុះកំណត់ហេតុល្មើសបទបញ្ជាផ្ទៃក្នុង និងបង្កើនចំណាត់ថ្នាក់សន្តិសុខ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥៣ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


