ព័ត៌មានជាតិ
លោក ស សុខា ផ្ដល់អាហារូបករណ៍ ៤០០ កន្លែង ខណៈខេត្តចំនួន ៣ មានអាទិភាពខ្ពស់
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន ៤០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅក្នុងឆ្នាំសិក្សា២០២៣-២០២៤។ ក្នុងនោះមានថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ ចំនួន ៣០០ កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០០ កន្លែង។

អាហារូបករណ៍ទាំង ៤០០ កន្លែងនឹងផ្តល់សម្រាប់សិស្ស-និស្សិតទូទាំងប្រទេស ប៉ុន្តែនឹងផ្តល់អាទិភាពពិសេសសម្រាប់សិស្ស-និស្សិតមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
I.លក្ខខណ្ឌសម្រាប់សិស្ស–និស្សិតដាក់ពាក្យស្នើសុំ
ផ្ដល់ជូនសិស្ស-និស្សិតទូទាំងប្រទេស និងពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ (ទទួលបានអាទិភាព) ក៏ដូចជាសិស្ស-និស្សិតធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬ មានជីវភាពខ្វះខាត (ទទួលបានអាទិភាព) ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់។ ត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកបត្រឯកត្តជន និងត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។
II. លក្ខខណ្ឌជ្រើសរើសកម្រិតសិក្សា
សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រ។ ចំពោះថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រដែលមានតម្លៃសមមូល និងថ្នាក់បរិញ្ញាបត្ររង ត្រូវមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងធ្លាប់មធ្យមសិក្សាទុតិយភូមិ។

III. ជំនាញសិក្សា
១. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានជំនាញ វិទ្យាសាស្ត្រអប់រំ និងរដ្ឋបាលសាធារណៈ។
២.ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ មានជំនាញ គណនេយ្យ, ធនាគារ និងហិរញ្ញវត្ថុ, សេដ្ឋកិច្ច, ទីផ្សារ, គ្រប់គ្រង, អក្សរសាស្ត្រអង់គ្លេស, វិទ្យាសាស្ត្រកុំព្យូទ័រ, នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ។

IV. ការដាក់ពាក្យស្នើសុំ
សិស្ស-និស្សិត អាចដាក់ពាក្យស្នើសុំអាហារូបករណ៍នៅទីស្នាក់ការអាហារូបករណ៍របស់លោក ស សុខា និងតាមរយៈ Google Form។ ការទទួលពាក្យអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្រាប់ការចូលរៀនលើកទី១ និងបន្តទទួលដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


