ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការដាក់ចេញគោលនយោបាយនីមួយៗ គឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ចេញគោលនយោបាយនីមួយៗរបស់រាជរដ្ឋាភិបាល គឺជាការទទួលខុសត្រូវ មិនមែនចេះតែដាក់ចេញនោះទេ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី ១ នៃគោលនយោបាយជាអាទិភាពទាំង ៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «គោលនយោបាយ មិនមែនចេះតែសរសេរទេ ហើយខ្ញុំកន្លងទៅឃើញអ្នកខ្លះ អង្គុយគេថាអ្នកវិភាគចេះដឹងគ្រប់ទាំងអស់ ឲ្យតែយើងចេញគោលនយោបាយ គេថា គោលនយោបាយហ្នឹង មិនដើរ ធ្វើដូចអត់ចេះដឹកនាំ មានតែគេទេចេះ អ្នកខ្លះអង្គុយមួយថ្ងៃៗ អង្គុយតែវិភាគគ្រប់តែរឿង ចេះគ្រប់តែរឿង»។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលនយោបាយនីមួយៗ របស់រាជរដ្ឋាភិបាល មិនមែនចេះតែដាក់ចេញនោះទេ ពោលគឺមានការគិតគូរយ៉ាងម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះថា «ខ្ញុំសូមប្រាប់ថា គោលនយោបាយមួយៗ របស់រដ្ឋាភិបាល មិន មែនឆក់កន្ដៀត មិនមែនកើតឡើងពីការទៅហ្គោហ្គល វាយអក្សរ ហើយកូបពីផាសនោះទេ មិនមែនជាការសរសេរនិក្ខេបទ ដើម្បីឲ្យគ្រូយកដាក់ពិន្ទុ ជាប់ឬមិនជាប់នោះទេ គោលនយោបាយនីមួយៗ គឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល»។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដែរថា បើគោលនយោបាយល្អ តែការអនុវត្តគ្មានប្រសិទ្ធភាព មិនមែនជាគោលនយោបាយល្អនោះទេ។ គោលនយោបាយដែលមានប្រសិទ្ធភាព គឺគោលនយោបាយ ដែលផ្អែកលើមូលដ្ឋានជាក់ស្ដែង៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


