ព័ត៌មានជាតិ
អាជ្ញាធរ ដាក់កម្លាំងលាងសំអាតទាំងកណ្តាលយប់ បន្ទាប់ពីមានប្រេងរំអិលកំពប់លើស្ពាន
អាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់កម្លាំងលាងស្ពានព្រះមុនីវង្សថ្មីទាំងកណ្តាលយប់ខណៈមានប្រេងរំអិលកំពប់លើស្ពាន បង្កឲ្យមានអ្នកដំណើររអិលដួល និងរបួស។

យោងតាមប្រភពពី លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣វិច្ឆិកានេះ មានប្រេងកំពប់លើទ្រូងស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ដែលបង្កឲ្យអ្នកបើកបរម៉ូតូដួលត្រឡប់ត្រឡិន និងរងរបួសទៀតផង។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានប្រមូលកម្លាំង ដោយមានរថយន្តលាងផ្លូវ រថយន្តបាញ់ទឹក ចុះទៅលាងសំអាតជាបន្ទាន់ ព្រមទាំងដាក់កម្លាំងសម្រួលចរាចរណ៍ បញ្ចៀសពីកន្លែងប្រេងកំពប់ ដើម្បីការពារកុំឲ្យរងគ្រោះដល់អ្នកធ្វើដំណើរ។

លោកអភិបាលរង បញ្ជាក់ថា ការដាក់កម្លាំងលាងសំអាតទ្រូងស្ពាន រហូតដល់ម៉ោង៧ ព្រឹកថ្ងៃទី៣ខែវិច្ឆិកានេះ ទើបលាងជម្រះស្អាតដូចដើមវិញ។

ចំពោះសកម្មភាពលាងសំអាតស្ពានទាំងកណ្តាលយប់នេះ ធ្វើឲ្យអ្នកដំណើរ បានសម្តែងការអរគុណដល់អាជ្ញាធរខណ្ឌច្បារអំពៅ ដែលចុះលាងសំអាតទាន់ពេល កុំអីមិនដឹងជាមានអ្នកជួបគ្រោះថ្នាក់ប៉ុន្មានទៀតទេ៕


អត្ថបទ ៖ នរា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


