ព័ត៌មានជាតិ
មណ្ឌលនិងរមណីយដ្ឋានកម្សាន្តខេត្តកំពត កើនឡើងជិត ៤០ កន្លែង
នាថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតមានមណ្ឌលនិងរមណីយដ្ឋានលម្ហែកម្សាន្តមានចំនួន ៣៦ កន្លែង នាពេលបច្ចុប្បន្នដែលមានកម្រិតស្តង់ដាដូចជាសោភ័ណភាព សេវាកម្ម និងសុវត្ថិភាព សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិដែលមកលេងលម្ហែកម្សាន្តនាពិធីបុណ្យធំៗដូចជាបុណ្យអ៊ុំទូក និងឆ្វើពិធីបុណ្យឆ្លងឆ្នាំសកលនៅពេលខាងមុខ។



លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាបឱ្យដឹងថា សក្តានុពលក្នុងខេត្តកំពតរួមមាន ទី១ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ទី២ រមណីយដ្ឋានធម្មជាតិ និងទី៣ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ព្រមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់សម្រាប់បម្រើភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិទៀតផង។
ចំពោះសេវាស្នាក់នៅមានសន្ទុះកើនឡើងខ្លាំងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ខណ:ដែលសំណង់ថ្មីៗក៏កំពុងដំណើរការបន្តបន្ទាប់សព្វថ្ងៃ។ នៅទូទាំងខេត្តកំពតមានកន្លែងទទួលភ្ញៀវប្រមាណជាង ៥ ០០០ ពាន់បន្ទប់ ជាពិសេសនោះប្រភេទបឹងហ្កាឡូ និងរីស៊តជាង ១.០០០ និងអាចនិយាយបានថា ខេត្តកំពតជាគោលដៅទេសចរណ៍ឋានសួគ៌នៃរមណីយដ្ឋានគ្រប់បែបបឹងហ្កាឡូ រីស៊តនៅតាមតំបន់មាត់សមុទ្រ និងតំបន់ជ្រោះជ្រលងដងអូរ និងតំបន់មាត់ព្រែក ព្រៃព្រឹក្សាបរិសុទ្ធធម្មជាតិបានអំណោយផល និងប្រកបដោយភាពទាក់ទាញបំផុត។
លោក សយ សុីណុល ប្រធានមន្ទីរបានបន្តថា ជាការយកចិត្តទុកដាក់ រៀងរាល់មុនមានពិធីបុណ្យទានសំខាន់ៗ មន្ទីរទេសចរណ៍ខេត្តតែងតែបញ្ជូនមន្ត្រីចុះក្រើនរំឭកបន្ថែមទៅដល់ប្រតិបត្តិករទេសចរណ៍ឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ លើគោលការណ៍ដ៍ចាំបាច់មួយចំនួន ដូចជា ការថែរក្សាសោភ័ណភាព បរិស្ថាន អនាម័យ រួមទាំងតម្លៃសេវាកម្ម សុវត្ថិភាពដល់ភ្ញៀវជាដើម។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្តកំពតក៍សំណូមពរទៅដល់បណ្តាញសារព័ត៌មានមានធំៗ ជួយផ្សព្វផ្សាយសក្តានុពលឱ្យបានជ្រួតជ្រាបដល់ភ្ញៀវទេសចរគ្រប់ទិសទី ដើម្បីមានចំណាប់អារម្មណ៍ក្នុងការមកសម្រាកលម្ហែកម្សាន្តនាឱកាសពីធីបុណ្យអ៊ុំទូក និងមានប្រណាំងទូក ង ខ្នាតប្រពៃណីដែលចូលរួមប្រកួត ៣០ ទូក និងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការរៀបចំស្តងពិពណ៌ទំនិញស្ដង់ដាដាក់តាំងពិពណ៌ភូមិមួយផលិតផលមួយ ហើយនិងមានការប្រគំតន្ត្រីនិងដុតកាំជ្រួច និងបង្ហោះគោមបណ្ដែតប្រទីបសំពះព្រះខែអកអំបុកខេត្តកំពត ក៏ដូចជាពិធីឆ្លងឆ្នាំសកលនាពេលខាងមុខនេះផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


