ព័ត៌មានជាតិ
បុគ្គលិកសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ នៅម្តុំស្តាតអូឡាំពិក ឈ្នះរង្វាន់ ១០០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
បុរសម្នាក់ ដែលបម្រើការងារជាបុគ្គលិកផ្នែកសន្តិសុខក្រុមហ៊ុនឯកជននៅម្តុំពហុកីឡដ្ឋានអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន១០០លានរៀល។

បុរសដែលមានសំណាងខាងលើនេះមានឈ្មោះ ចាន់ ហាន អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ប៉ុន្តែដោយសារតែកម្រិតជីវភាពខ្វះខាតខ្លាំងក៏សម្រេចចិត្តមកបម្រើការងារជាសន្តិសុខក្រុមហ៊ុនឯកជននៅរាជធានីភ្នំពេញដើម្បីទទួលបានចំណូលគ្រាន់ផ្គត់ផ្គង់គ្រួសារ។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលនេះ ពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលលោកបំពេញការងារនៅទីតាំងដូចបានជម្រាបជូនខាងលើ លោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួនមួយកំប៉ុងពីអ្នកលក់ដែលស្ថិតនៅជិតកន្លែងធ្វើការដើម្បីទទួលទានបំបាត់អាការងងុយដឹក លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម លោកក៏ពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ស្រែកប្រាប់អ្នកនៅជុំវិញខ្លួន និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោក ចាន់ ហាន បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ទឹកប្រាក់រង្វាន់១០០លានរៀលនេះ ពិតជាមានសារសំខាន់ចំពោះគ្រួសាររបស់លោកបំផុត ហើយបន្ទាប់ពីទទួលបានលោកនឹងយកមួយចំនួនសងបំណុលគេ និងធ្វើផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយនៅសល់មួយចំនួនទៀតទុកធ្វើដើមទុនបង្កើតអាជីវកម្មឱ្យប្រពន្ធគ្រាន់ទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
ជាចុងក្រោយ លោក ចាន់ ហាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសាររបស់លោកដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


