ព័ត៌មានជាតិ
ពិធីបុណ្យអុំទូក ២ ថ្ងៃ នៅខេត្តកំពតមានពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាជាង ៥២ ម៉ឺននាក់
រយៈពេល ២ ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពតរៀបចំចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលភ្ញៀវទេសចរសរុបប្រមាណជាង ៥២ ម៉ឺននាក់ នៅក្នុងនោះមានភ្ញៀវអន្តរជាតិចំំនួន ១,៣៧៥ នាក់ បានប្រព្រឹត្តទៅយ៉ាងរលូន។



លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ការប្រណាំងទូកខេត្តកំពតរយៈពេល ២ ថ្ងៃបានបិទបញ្ចប់ត្រឹមល្ងាចថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០២៣ ដោយមានពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមទស្សនាកម្សាន្តជាង ៥២ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តជាតិមានចំនួន ១ ៣៧៥ នាក់។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ព្រឹត្តិការណ៍បុណ្យអ៊ុំទូកនៅខេត្តកំពតជាព្រឹត្តិការណ៍ដ៍ឱឡារឹកញ៉ាំងឱ្យកក្រើកនៅក្រុងកំពតតែម្ដង។ រដ្ឋបាលខេត្តបានខិតខំរៀបចំកែលម្អសោភ័ភាពហេដ្ឋារចនាសម្ពន្ធការរៀបចំពិធីប្រកបដោយភាពទាក់ទាញញាំងឲ្យមានភាពសប្បាយរីករាយ និងមានការចូលរួមគាំទ្រពីភ្ញៀវទេសចរជាតិនិងអន្តរជាតិមកចូលរួមយ៉ាងច្រើនកុះករ។



ខេត្តកំពតបានរៀបចំប្រណាំងទូកដោយទាក់ទាញការចូលរួមពីប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើននៅតាមបណ្តោយព្រែកកំពង់បាយក្នុងសង្កាត់កំពង់បាយក្រុងកំពត ដោយនៅពេលរាត្រីមានការប្រគុំតន្ត្រី បណ្តែតប្រទីបផងដែរ។


បើតាមអាជ្ញាធរខេត្ត ការងារបដិសណ្ឋារកិច្ចនិងការគ្រប់គ្រងបរិស្ថានអនាម័យចំណីអាហារ ព្រមទាំងតម្លៃត្រូវបានពង្រឹងនិងគ្រប់គ្រងបានយ៉ាងល្អប្រសើរ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធក៏បានខិតខំសហការពង្រឹងគ្រប់គ្រងសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ចររាចរណ៍បានដោយរលូននិងសុវត្ថិភាពប្រកបដោយមានភាពជោគជ័យផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


