ព័ត៌មានជាតិ
អគ្គស្នងការរង ណែនាំកម្លាំងឱ្យបង្កើនការបង្រ្កាប បទល្មើសគ្រឿងញៀន ពិសេសគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធ
ឱកាសដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាថ្ងៃទី១៣ ខែវិច្ឆិកា លោកឧត្តមសេនីឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានណែនាំឱ្យកងកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបដោយគ្មានការលើកលែងចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ជាពិសេសគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើស រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យបានកាន់តែហ្មត់ចត់។

ដើម្បីឱ្យការងារប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពទៀតនោះ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ក៏បានណែនាំឱ្យមានការជំរុញការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់លើការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ខណៈការបន្តជំរុញសកម្មភាពរបស់បណ្ដាអាជ្ញាធររាជធានី-ខេត្ត ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការ ដ្ឋានក្រុង ស្រុក ខណ្ឌ ក៏ត្រូវយកចិត្តទុកដាក់ដូចគ្នា។
លោកឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ឱ្យមានការអប់រំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ឱ្យគោរពនូវក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាមន្ត្រីនគរបាលជាតិ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធីច្បាប់ សំដៅចូលរួមលុបបំបាត់នូវចំណុចអវិជ្ជមាននានា ក៏ដូចជាការបញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ លោក បានណែនាំឱ្យមានការបណ្ដុះបណ្ដាលផ្ទៃក្នុង ដើម្បីឱ្យកងកម្លាំងទទួលបានចំណេះដឹងថ្មីៗ ជំនាញ បទពិសោធ និងលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ បង្កើនការយល់ដឹងលើលិខិតបទដ្ឋានគតិយុត្តិ និងនីវិតិធីច្បាប់ដែលមានជាធរមាន។

នៅចំពោះមុខកងកម្លាំងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងរូបនេះ ក៏បានជំរុញឱ្យមានការលើកទឹកចិត្តដល់កងកម្លាំងដែលមានស្នាដៃ សំដៅបញ្ចៀសឱ្យបាននូវការអនុវត្តដែលផ្ទុយទៅនឹងវិន័យរបស់កងកម្លាំង ហើយជាមួយគ្នានេះ ត្រូវមានរបបប្រជុំឱ្យបានទៀងទាត់ ជាពិសេសការជួបប្រជុំតាមបណ្តារាជធានី-ខេត្តជាប់ជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យនូវបញ្ហាប្រឈម ក៏ដូចជារកដំណោះស្រាយរួមគ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ ការចែកចាយ ការជួញដូរគ្រឿងញៀនគ្រប់រូបភាពនៅកម្ពុជា។
ស្ថិតក្នុងកិច្ចប្រជុំនេះដែរ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឱ្យដឹង រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយយុទ្ធនាការនេះ ជាចលនាជាតិមួយដែលមានការចូលរួមគ្រប់ស្រទាប់វណ្ណៈ មិនថាសាសនាណា មិនថានិន្នាការនយោបាយណា ពណ៌សម្បុរ មន្រ្តីរាជការ ឬប្រជាពលរដ្ឋនោះទេ គឺត្រូវចូលរួមគ្នាគិត រួមទទួលផល រួមទទួលខុសត្រូវ។ តាមការអះអាងរបស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ កម្ពុជា បានក្លាយជាប្រទេសរងគ្រោះ ដោយសារក្រុមឧក្រិដ្ឋជនយកកម្ពុជាធ្វើជាប្រទេសឆ្លងកាត់ក្នុងការលួចដឹកជញ្ជូនគ្រឿងញៀនពីតំបន់ត្រីកោណមាស ទៅក្នុងលំហរសមុទ្រ ដើម្បីនាំចេញទៅប្រទេសទី៣ និងមួយផ្នែកត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជា។

តែយ៉ាងណាក្ដី លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អាជ្ញាធរកម្ពុជា បានខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត និងស្មារតី លះបង់គ្រប់បែបយ៉ាងក្នុងការបង្ក្រាបករណីជួញដូរសារធាតុញៀនធំៗដោយខុសច្បាប់ជាបន្តបន្ទាប់ ដោយបានចាប់យកសារធាតុញៀនជាច្រើនតោនដែលមិនធ្លាប់មានពីមុនមក។ លោក បានកោតសរសើរដល់កងកម្លាំងនគរបាលជាតិទាំងអស់ ជាពិសេសកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានបង្រ្កាបដោយជោគជ័យរាល់ឧបាយកល ដែលឧក្រិដ្ឋជនប៉ុនប៉ងយកកម្ពុជាជាទីកន្លែងផលិតគ្រឿងញៀន រហូតបាននាំកម្ពុជាចេញពីបញ្ជីប្រផេះរបស់អង្គការ FAT៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ចរាចរណ៍៣ ថ្ងៃ agoUpdate៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ២ ផ្ដាច់ជីវិតមនុស្ស៣នាក់ និងរងរបួសម្នាក់


