ព័ត៌មានជាតិ
ច្បាប់ស្តីពីយុត្តិធម៌អនីតិជន មានសារៈសំខាន់ណាស់សម្រាប់ប្រែក្លាយពួកគេទៅជាពលរដ្ឋល្អក្នុងសង្គម
កណ្តាល ៖ លោករដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦។ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឱ្យកាន់តែប្រសើរឡើងរបស់មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះក៏បានគិតគូរពីវិធានការទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមាហរណកម្មពួកគេទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេទៅជាពលរដ្ឋល្អក្នុងសង្គម។
លោករដ្ឋមន្ត្រី វង សូតថ្លែងបែបនេះក្នុងពេលដឹកនាំមន្ត្រីជាច្រើនរូបចុះត្រួតពិនិត្យមើលពីដំណើរការសាងសង់មណ្ឌលយុវនីតិសម្បទា ថ្មីៗនេះដើម្បីត្រៀមរៀបចំបើកដំណើរការផ្លាស់អនីតិជនល្មើសនឹងច្បាប់ ដែលកំពុងស្នាក់នៅតាមពន្ធនាគារ ឱ្យមករស់នៅដាច់ដោយឡែកនៅមណ្ឌលនេះវិញ។ មណ្ឌលយុវនីតិសម្បទាដែលកំពុងសាងសង់នាពេលនេះ គឺមានទីតាំងនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា មណ្ឌលយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ក្នុងការផ្តល់នូវការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំចិត្តសាស្ត្រ ការព្យាបាល ការថែទាំ ការការពារ និងជួយឱ្យអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងទៀតថា ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦។ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឱ្យកាន់តែប្រសើរឡើងរបស់មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះក៏បានគិតគូរពីវិធានការទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមាហរណកម្មពួកគេទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេទៅជាពលរដ្ឋល្អក្នុងសង្គម។
បើយោងតាមជំពូកទី១៣ មាត្រាទី៧៦ នៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន បានចង្អុលបង្ហាញថា ក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច ត្រូវបង្កើតឱ្យមានមណ្ឌលយុវនីតិសម្បទា នៅតាមរាជធានី-ខេត្ត សម្រាប់គ្រប់គ្រងអនីតិជន។

លោក ឌីន បូរី ប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ចបានលើកឡើងបញ្ជាក់ថា មណ្ឌលយុវនីតិសម្បទា មកទល់ពេលនេះសម្រេចបានប្រមាណ៨០% ហើយអាចបញ្ចប់ការសាងសង់ក្នុងកំឡុងខែមីនា និងអាចចាប់ផ្ដើមដំណើរការក្នុងពេលឆាប់ៗ។ លោកបានបន្តថា នេះជាលើកទី១ ដែលកម្ពុជាសាងសង់មណ្ឌលនេះឡើង គឺអនុលោមតាមច្បាប់យុត្តិធម៌អនីតិជន សម្រាប់ដាក់អានីតិជនល្មើសដោយផ្ទេរចេញពីពន្ធនាគារវិញ ហើយក្នុងឆ្នាំទី១នេះ គ្រោងដាក់អនីតិជនល្មើសច្បាប់ចំនួន៥០០នាក់ និងអាចមានលទ្ធភាពផ្ទុកសរុបចំនួន ២០០០នាក់។

ប្រធាននាយកដ្ឋានយុវនីតិសម្បទា បញ្ជាក់ដែរថា សម្រាប់មណ្ឌលនេះ នឹងមានការបណ្ដុះបណ្ដាលជំនាញជាច្រើន ដែលស្របទៅនឹងតម្រូវការទីផ្សារពេលបច្ចុប្បន្ន ក្នុងនោះអាចមានជំនាញដូចជា ជួសជុលទូរស័ព្ទ អគ្គិសនី និងធ្វើម៉ាស៊ីនត្រជាក់ជាដើម ដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាធនធានល្អ មានសមត្ថភាពប្រកបរបរចិញ្ចឹមបន្ទាប់ពីបញ្ចប់ទោសទណ្ឌ។ តាមច្បាប់យុត្តិធម៌អានីតិជន គឺអនុញ្ញាត្តអនីតិជនល្មើសច្បាស់ រស់នៅក្នុងមណ្ឌលនេះរហូតដល់អាយុ ២៤ឆ្នាំ ក្នុងករណីនៅសល់ទោសទណ្ឌ គឺត្រូវផ្ទេរទៅស្នាក់នៅពន្ធនាការវិញ។
គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពជាគោលការណ៍តាមសំណើសុំបង្កើតមណ្ឌលយុវនីតិសម្បទា របស់លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន១៧ខ្នង ដែលអគារត្រូវជួសជុលចំនួន១២ខ្នង និងអគារត្រូវសាងសង់ថ្មីចំនួន ៥ខ្នង៕
ដោយ ៖ វិមាន

-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


