Connect with us

ព័ត៌មានជាតិ

សម្តេច​ហ៊ុន ម៉ាណែត បាន​​សម្រេច​ឱ្យ​កីឡាករ កីឡាការិនី ​​២៦រូប​ ជាប់​បាក់​ឌុប​ស្វ័យ​ប្រវត្តិ​​

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​​ បាន​ប្រកាសសម្រេចឱ្យកីឡាករ កីឡាការិនី ចំនួន២៦រូប​ ​ដែល​ទទួល​បាន​មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុង​ព្រឹត្តិការណ៍​ប្រកួតកីឡា​ស៊ីហ្គេម​លើកទី៣២ ជាប់​បាក់​ឌុបស្វ័យប្រវត្តិ​។​ ការ​ប្រកាស​​​ត្រូវ​បាន​ធ្វើ​ឡើង​ ក្នុង​​ឱកាស អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​ជប់​លៀងអបអរសាទរភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ ធ្វើឡើង​នៅ​ពហុកីឡាដ្ឋានជាតិមរតកតេជោ​នា​​យប់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។

​​​​​​សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មេដាយដែល​កម្ពុជា​ទទួល​បាន​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅនេះ ជាសមិទ្ធផលរបស់អត្តពលិក តែ​ជា​មោទនភាព​សម្រាប់​ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បាន​កន្លង​ផុត​ទៅ​ហើយក្តី តែហាក់ស្ថិតនៅថ្មីៗនៅឡើយក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បង្ហាញការកត់សម្គាល់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម ​និង​អាស៊ានប៉ារ៉ាហ្គេម ទទួលបានការចាប់អារម្មណ៍ខ្ពស់ សូម្បីអ្នកមិនចេះមើលកីឡា ក៏ចេះមើលដែរ។ ព្រឹត្តិការណ៍ប្រកួតកីឡានេះ បង្ហាញឱ្យឃើញនូវស្មារតីជាតិខ្ពស់។

សម្តេច​ធិបតីបានថ្លែងថា ភាពជោគជ័យនៃការប្រកួតកីឡានេះ មិនអាច​កាត់​ផ្តាច់​បាន​ពី​ការ​ប្រឹង​ប្រែង​ចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់។​សម្តេចធិបតី បានបន្តទៀតថា ការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏​មិន​អាច​ទទួលជោគជ័យនោះឡើយ បើគ្មានការជួយជ្រោមជ្រែងពីចិន ជាពិសេសតាមរយៈ នៃការសាងសង់ពហុកីឡាដ្ឋានជាតិដល់ភូមិនៅទីនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ត្រូវរួមគ្នាបន្តស្មារតី «កីឡារស់ក្នុងសន្តិភាព» បើទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានកន្លងផុតទៅហើយក្តី។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏បានគាស់រំលើងស្មារតីអង្គរ ធ្វើឱ្យ​កូន​ខ្មែរ​បាន​ដឹង​ថា ​ខ្មែរជាប្រទេសដ៏អស្ចារ្យ ខ្មែរអាចធ្វើបានឲ្យពិភពលោកបានមើលឃើញច្បាស់។ ​នាឱកាស​នោះ​ផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿង​ឥស្សរិយ​យស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួន ក៏ដូចជាបណ្ដា​សប្បុរសជន​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ប្រកបដោយភាពជោគជ័យ នាពេលកន្លងមកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ នាទី មុន

Smart Axiata ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល៤ឆ្នាំជាប់គ្នា!

សន្តិសុខសង្គម៧ នាទី មុន

អភិបាលខេត្តកែប ណែនាំឲ្យអាជ្ញាធរចុះរុះរើប៉ាណូ និងផ្លាកដែលផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ

ជីវិតកម្សាន្ដ១៩ នាទី មុន

ម៉ា ដូណា លើកជាចម្ងល់រឿងអាជ្ញាធរហាម You Tubers បរទេសល្បីៗមិនឲ្យថតវីដេអូនៅប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២១ នាទី មុន

2NE1 ប្រកាស​​ប្រគំ​តន្ត្រី​នៅ​​សេអ៊ូល ត្រៀមអបអរខួបលើកទី១៥ នៃការបង្ហាញខ្លួនដំបូង

សេចក្ដីជូនដំណឹង២៧ នាទី មុន

កាន់តែអស្ចារ្យសម្រាប់អតិថិជន Smart ជាមួយការឈ្នះរង្វាន់កាន់តែច្រើនរាល់ពេលបញ្ចូលលុយទូរសព្ទ

សេដ្ឋកិច្ច១៨ ម៉ោង មុន

បង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ តាមពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សន្តិសុខសង្គម២ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប

ព័ត៌មានជាតិ១៦ ម៉ោង មុន

បណ្ឌិត អេង កុកថាយ៖ ការអភិវឌ្ឍន៍តំបន់ត្រី​កោណ អាចការពារព្រំដែនកម្ពុជាខាងកើត

Sokha Hotels

ព័ត៌មានពេញនិយម