Connect with us

ព័ត៌មានជាតិ

ក្រសួងការងារអំពាវនាវឱ្យយុវជនដែលទើបទទួលលទ្ធផលប្រលងបាក់ឌុប ងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យយុវជនដែលទើបតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទោះបីជាប់ក្តីធ្លាក់ក្តី ឱ្យងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤វិច្ឆិកានេះបានលើកឡើងថា ប្អូនៗ និងកូនក្មួយដែលទើបតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បើទោះបីជាប់ក្តី ធ្លាក់ក្តី សូមងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលចូលរៀនពុំបង់ថ្លៃ ជាពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល បន្ថែមទៀតផង។

លោកបន្ថែមថា នាពេលបច្ចុប្បន្ន ប្រព័ន្ធអប់រំនៅកម្ពុជាមានភាពទូលំទូលាយ គឺប្រព័ន្ធអប់រំចំណេះទូទៅ និងឧត្កមសិក្សា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ កាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ត្រូវបានរាជរដ្ឋាភិបាលទើបតែដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោកលើកឡើងថា «ការប្រឡងជាប់ ឬធ្លាក់លែងជាក្តីកង្វល់របស់ប្អូនៗទៀតហើយ កូនក្មួយទាំងអស់អាចពិនិត្យលទ្ធភាពលើការរៀននៅមហាវិទ្យាល័យ ឬក៏មកចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលរៀនក្នុងរយៈពេលខ្លី ហើយទទួលបានសញ្ញាបត្រកម្រឹតបច្ចេកទេស ដែលអាចរកការងារល្អបានល្អដូចគ្នា»។

អ្នកនាំពាក្យក្រសួងការងារបន្ថែមថា ការងាយស្រួលសម្រាប់យុវជនក្នុងការស្វែងរកព័ត៌មាន និងការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺអាចស្វែងរកព័ត៌មានតាម៖

-website: www.tvet.gov.kh 

-Mobile App: TVET 1.5M

– ប្រព័ន្ធទូរស័ព្ទ ១២៩៧

-តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរាជធានី ខេត្ត

-ទីភ្នាក់ងារជាតិមុខរបរ និងការងារ ,មជ្ឈមណ្ឌលការងារ ,និងមជ្ឈមណ្តុលការងារចល័ត

-អាជ្ញាធរដែនដី ឃុំសង្កាត់

-ឬមកចុះឈ្មោះផ្ទាល់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដែលមាននៅតាមរាជធានី ខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម