Connect with us

ព័ត៌មានជាតិ

ប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ជានរណា?

បានផុស

នៅ

ផ្ដើមចេញពីក្ដីស្រមៃចង់ក្លាយជាមេឃុំ លោក លី ច័ន្ទតុលា បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតក្លាយជាប្រធាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ច័ន្ទតុលា ជាកូនពៅក្នុងចំណោមបងប្អូន ១០នាក់ ដែលមានឪពុកជាមេឃុំ និងម្ដាយជាអ្នកលក់បន្លែនៅផ្សារ ច្បារអំពៅ។ លោកគឺកូនតែម្នាក់គត់ដែលបានសិក្សារៀនសូត្របានជ្រៅជ្រះ និងមានក្ដីស្រមៃចង់បន្តវេនពីលោកឪពុក។ លោកបានសិក្សារថ្នាក់ឧត្តមសិស្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត​​ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ទៅលើមុខជំនាញ ផ្នែកច្បាប់។

លោក លី ច័ន្ទតុលា គឺជាប្រធានគណៈមេធាវីអាណត្តិទី១៤ ដែលដឹកនាំស្ថានប័ននេះចំនួនពីរអាណត្តិជាប់គ្នា។ លោកជា បញ្ញវន្តកើតចេញពីគ្រួសារ ដែលពេញដោយការតស៊ូផ្នែកហិរញ្ញវត្ថុ។

ដោយមានឪពុកជាមន្ត្រីឃុំ និងអ្នកម្តាយជាអ្នកលក់បន្លែ យុវជន លី ច័ន្ទតុលា មានទំនោរនិស្ស័យចូលចិត្តសិក្សារៀន សូត្រ និងអានសៀវភៅ។ ក្រោយពីបញ្ចប់កម្រិតឧត្តមនៅសាកលវិទ្យាល័យនីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច លី ច័ន្ទតុលា បានជាប់អាហារូបករណ៍បន្តការសិក្សានៅប្រទេសបារាំង និងទទួលបានសញ្ញាបត្រអនុបណ្ឌិត ឯកទេស នីតិឯកជន និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិជំនួញ ។

លោក លី ច័ន្ទតុលា បានលើកឡើងដូច្នេះថា «ទោះបីជាស្ថិតនៅក្នុងស្ថានភាពគ្រួសារមិនសូវមានធនធានច្រើនយ៉ាងក្ដី និងឪពុកម្ដាយមានការរវល់ច្រើនទៅលើកិច្ចការងារ និងមុខរបររកស៊ី ប៉ុន្តែខ្ញុំជឿលើការខិតខំប្រឹងប្រែង ដូច្នេះខ្ញុំមានតែ ពាក្យការតាំងចិត្តប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ខ្ញុំចាំសុភាសិតមួយលើកឡើងថា «បើឪពុកម្ដាយចែកទ្រព្យនោះវាអាចបាត់ បង់ តែបើចែកជាចំណេះដឹង គឺអាចប្រើប្រាស់ និងជាមូលធនមួយ សម្រាប់ពេញមួយជីវិត»»។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្ត សម្រាប់យុវជនសម័យបច្ចុប្បន្ន ត្រូវតែមានការកំណត់គោលដៅមួយឱ្យបាន ច្បាស់លាស់ និងត្រូវខំប្រឹងសិក្សារៀនសូត្រ ដើម្បីបង្កើនសមត្ថភាព ស្របតាមតម្រូវការទីផ្សារការងារ។ លោកបាន បញ្ជាក់ថា តម្លៃនៃការខិតខំប្រឹងប្រែង​ គឺមួលធនមួយដ៏សំខាន់ ក្នុងការអភិវឌ្ឃខ្លូន៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម